ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​​​តារា​​សិច​​ស៊ី​​ Beyonce, ​Madonna ​ប្រគំ​​តន្ត្រី​​មនុស្ស​​ធម៌​​ដ៏​​កក្រើក​​ផ្លាស់​​ប្តូរ​​ភាព​​ទន់​ខ្សោយ​​​របស់​​ស្ត្រី​ ​និង​​កុមារ​

12 ឆ្នាំ មុន

កំពូល​តារា​ចម្រៀង​សិចស៊ី​អាមេរិក Beyonce, Madonna រួម​​ជាមួយ​​ក្រុម​សកម្ម​ជន​សប្បុរស​ធម៌​ដូច​ជា Gloria Steinem និង​ក្រុម​តារា​ស្រី ទូទូ (Tu Tu) គ្រោង​នឹង​បង្ហាញ​​វត្តមាន​ក្នុងព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​​ប៉ុប​សប្បុរស​ធម៌​ដ៏​ធំ​បំផុត​​មួយ​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ​ដែល​មាន​អ្នក​ចូលរួម​គាំទ្រ​​រហូត​ដល់​មួយពាន់​​លាន​នាក់ ដើម្បីបញ្ជូន​សារ​លើក​ទឹក​ចិត្ត​​ទៅ​កាន់​ស្ត្រី​នៅ​​ទូទាំងភព​

កំពូល​តារា​ចម្រៀង​សិចស៊ី​អាមេរិក Beyonce, Madonna រួម​​ជាមួយ​​ក្រុម​សកម្ម​ជន​សប្បុរស​ធម៌​ដូច​ជា Gloria Steinem និង​ក្រុម​តារា​ស្រី ទូទូ (Tu Tu) គ្រោង​នឹង​បង្ហាញ​​វត្តមាន​ក្នុងព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​​ប៉ុប​សប្បុរស​ធម៌​ដ៏​ធំ​បំផុត​​មួយ​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ​ដែល​មាន​អ្នក​ចូលរួម​គាំទ្រ​​រហូត​ដល់​មួយពាន់​​លាន​នាក់ ដើម្បីបញ្ជូន​សារ​លើក​ទឹក​ចិត្ត​​ទៅ​កាន់​ស្ត្រី​នៅ​​ទូទាំងភព​ផែន​ដី​​ឱ្យ​កាន់​​តែមាន​ភាព​ក្លាហាន​​ឡើង ហើយ​​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​របស់​ស្តេច​ចម្រៀង​​​ប៉ុប​ទាំង​២នេះ គឺ​ផ្តោត​​​ជួយ​ស្ត្រី និង​កុមារ​ ។

ប្រធាន​បទ​សំខាន់​របស់ Beyonce និង Madonna គឺ «សំឡេង​នៃ​ការ​ផ្លាស់ប្តូរ​ជីវិត» ហើយ​ជាមួយ​នេះតារា Florence, Jennifer ក៏​ចូល​​រួមសម្តែង​នូវឈុត​ឆាក​បទ​ចម្រៀង​មួយ​ចំនួន​ផង​ដែរ ​ដោយ​ផ្សាយ​ផ្ទាល់ពី​​ទីលាន Twickenham ​ទៅ​កាន់​១៥០​​ប្រទេស​​លើ​ពិភព​លោក ដែលនឹងនាំ​ឱ្យ​រញ្ជួយ​ជាងពេល​មុនៗ​ទាំង​អស់  ហើយ​បន្ទាប់​មក​​នឹង​ផ្សាយ​ឡើង​វិញ​តាមកញ្ចក់​​ទូរទស្សន៍​នៅសហរដ្ឋអាមេ​រិក។ គេ​​រំពឹងថា ប្រសិន​បើ​​សំបុត្រ​អាច​លក់​​បាន​​ទាំងអស់​​​ក្នុង៤​កម្ម​វិធីប្រគំ​តន្ត្រី​លើក​នេះ យ៉ាង​ហ​ោច​ណាស់​ក៏​អាចរក​មូល​និធិ​ជួយ​ទ្រទ្រង់​​គម្រោងគាំពារ​ស្ត្រី និង​កុមារ​បាន​១២០​គម្រោង​គ្របដណ្តប់​​លើ​៧០​ប្រទេសផងដែរ ។

ចំពោះ​តម្លៃ​សំបុត្រ​ចូល​​ទស្សនា​ ទស្សនិក​ជន​អាច​ជ្រើសរើស​តម្លៃ​ប្រភេទ​ណា​មួយ​ក៏​បាន​តាម​ដែល​ពួក​គេ​ពេញចិត្ត ស្រប​តាម​គម្រោង​​​នីមួយៗ​ ហើយ​ប្រាក់​​ទាំង​អស់​​ដែល​បាន​ពីការ​លក់​សំបុត្រ​នេះ​នឹងក្លាយ​ជា​មូល​និធ​ិ​សប្បុរស​​ធម៌​លើ​ស្ត្រី​ និងកុមារ​ក្នុងពិភព​លោក។ កំពូល​​តារា​លេង​សុដន់​ និងត្រគាក​ Madonna បាន​ប្តេជ្ញា​ថា ​បន្ទាប់​ពី​កម្ម​វិធី​ដ៏កក្រើក​​នេះទៅ ​នាង​នឹង​នៅ​តែ​ចូលរួម​កម្ម​វិធីដទៃៗ​ទៀត​ជាសាធារណៈ​រួម​ជា​មួយ​សកម្ម​ជន​សប្បុរស​ធម៌ អ្នក​ថត​កុន​ល្បីៗ​ អ្នក​ដឹកនាំ​រឿង និងតារា​​ល្បីៗ​របស់​ឥណ្ឌា​ដូចជា Aishwarya Rai និង Abhishek Bachchan ដើម្បី​គាំទ្រ​​ដល់​បេសក​កម្ម​សប្បុរស​ធម៌​នេះ ។

Modonna បញ្ជាក់ទៀតថា «កុមារីជាង​៦០% នៅ​លើ​ពិភព​លោក​មិនបាន​ចូល​រៀន​ទេ ហើយ​​កុមារ​២ភាគ៣​លើពិភព​លោក​ក៏​មិន​ចេះ​អក្សរ​ដែរ ពួកគេគឺជាស្ត្រី​ទៅ​ទៀត ដូច្នេះ​ខ្ញុំ​មិនអាច​ទទួល​​​យក​បាន​ឡើយ ។ ពួក​​យើង​ត្រូវ​តែ​ចូលរួម​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បែប​នោះ​ចេញ​ យើង​ជឿ​ជាក់​ថា ពិតជា​អាចផ្លាស់​ប្តូរបាន» ៕