ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខំ​នាង​មិន​ព្រម​វាយ​ឱ្យ​សន្លប់ រួច​… ពេល​ដឹងខ្លួន​នាង​សុំ​អង្វរ​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​ប្អូនថ្លៃ​ខ្លួនឯង​រហូត​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​រត់គេច​ខ្លួន​នោះ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិ​ការ​នគរបាល​ស្រុក​ស្រាវជ្រាវ​ចាប់​បាន​ហើយ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​ករណី​រំលោភ​ប្អូនថ្លៃ​ខ្លួនឯង​រហូត​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​រត់គេច​ខ្លួន​នោះ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិ​ការ​នគរបាល​ស្រុក​ស្រាវជ្រាវ​ចាប់​បាន​ហើយ នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​វត្ត​តេ​ជោ​ភ្នំ​ឆ័​ត្រ ស្ថិត​ក្នុងស្រុក​ស្វាយចេក​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ កែវ វណ្ណ​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទី​លំនៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែក​ជន​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​ជនសង្ស័យ​។

បើ​តាម​លោក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក ប្រាប់​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​មួយ ដោយ​ចោទ​ជនសង្ស័យ​ថា រំលោភ​កូនស្រី​គាត់​អាយុ​១៧​ឆ្នាំ (​ប្អូនថ្លៃ​ជនសង្ស័យ​) ខណៈ​ពឹង​ឲ្យ​ជូន​ទៅ​ផ្ទះ​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​12 វិច្ឆិកា​។ ពេល​នោះ​ជនសង្ស័យ​បើកបរ​ម៉ូតូ​ដឹក​ប្អូនថ្លៃ​ទៅ​ផ្ទះ ប៉ុន្តែ​ឆ្លៀតឱកាស​ពេល​ដល់​កន្លែង​ស្ងាត់​ចំណុច​ដី​ក្រុមហ៊ុន​ជាតិ​អភិ​វឌ្ឍន៍​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៥៨ ប្រហែល​៥០០​ម៉ែត្រ ក៏​ចាប់បង្ខំ​ជន​រង​គ្រោះជា​ប្អូនថ្លៃ​រំលោភ​។

ប្រភព​បន្ត​ទៀត​ថា លុះ​នាង​មិន​ព្រម ជនសង្ស័យ​ក៏​ប្រើ​កណ្តាប់ដៃ​តប់​ពោះ​ជន​រង​គ្រោះ​២​ដៃ បណ្តាល​ឲ្យ​ចុក​សន្លប់ ទើប​ចាប់រំលោភ​រហូត​សម្រេច​។ ក្រោយ​ពេល​រំលោភ​រួច ជន​រង​គ្រោះ​ដឹងខ្លួន​វិញ ក៏​ព្យាយាម​អង្វរ​បងថ្លៃ​ឲ្យ​ជូន​ទៅ​ផ្ទះ លុះ​កំពុង​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាល​ផ្លូវ​នាង​ឃើញ​អ្នក​ឆ្លុះ​សត្វ ក៏​លោត​ចុះ​ស្រែក​ឲ្យ​ជួយ​។

ប្រភព​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ អ្នក​ឆ្លុះ​សត្វរ​ត់ទៅ​ជួយ​ជន​រង​គ្រោះ និង​វាយ​ជន​ដៃ​ដល់​ត្រូវ​២​ខ្សែ​ក្រ​វ៉ា​ត់​ទៀត​ផង​។ ចំណែក​ជនសង្ស័យ​ក្រោយ​ពី​ត្រូវ​អ្នក​ឆ្លុះ​សត្វ​វាយ​ត្រូវ ក៏​បើក​ម៉ូតូ​គេចខ្លួន​បាត់​តាំងពី​យប់​កើតហេតុ​នោះ​តែ​ម្តង​។

លោក​អធិការ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ក៏​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ វិច្ឆិកា ស្ថិត​នៅ​ក្នុងស្រុក​ស្វាយចេក ខណៈ​ជនសង្ស័យ​គេចខ្លួន​ទៅ​សម្ងំ​នៅ​ទីនោះ​។ លោក​អធិការ​បន្ត​ថា ក្រោយ​ឃាត់ខ្លួន និង​សាកសួរ​សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ