ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​អ៊ី​ស្រា​អែ​លលា​លែង​ចេញពី​តំណែង

5 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីស្រា​អែ​ល លោក​AVIGDOR LIEBERMAN កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​ប្រកាស​សុំ​លាលែង​ចេញពី​តំណែង ញ៉ាំង​ឲ្យ​រដ្ឋា​ភិបាល​របស់​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ជួប​ប្រទះ​នឹង​របត់​មួយ ក្រោយ​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​គ្នា ជាមួយ​បណ្ដា​ក្រុម​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​។…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីស្រា​អែ​ល លោក​AVIGDOR LIEBERMAN កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​ប្រកាស​សុំ​លាលែង​ចេញពី​តំណែង ញ៉ាំង​ឲ្យ​រដ្ឋា​ភិបាល​របស់​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ជួប​ប្រទះ​នឹង​របត់​មួយ ក្រោយ​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​គ្នា ជាមួយ​បណ្ដា​ក្រុម​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​។

រដ្ឋមន្ត្រី​ជាតិនិយម​ជ្រុល​រូប​នោះ​នៅ​មុខ​សារព័ត៌មាន បាន​បរិហារ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ​ថា ជា​ការ​ចុះ​ញ៉ម​មួយ​ចំពោះ​ភេរវកម្ម​។ បែប​នេះ​នាំ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​លើ​អនាគត​រដ្ឋាភិបាល ដែល​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ខណៈ​រដ្ឋា​ភិបាល​នោះ​ចាត់ទុកជា​រដ្ឋាភិបាល​ស្ដាំ​និយម​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អ៊ី​ស្រា​អែ​ល​។

លោក​ AVIGDOR LIEBERMAN​ ប្រកាស​ពី​ការ​ដកខ្លួន​ថយ នៃ​គណបក្ស​តួច​មួយ​ដែល​លោក​ដឹកនាំ គឺ​គណបក្ស​អ៊ី​ស្រា​អែ​ល ​BEITEINOU ពី​រដ្ឋាភិបាលចម្រុះ​របស់​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​គណបក្ស​LIKOUD ជា​គណបក្ស​ស្ដាំ​និយម​របស់​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ដោយ​អះអាង​ថា​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​មួយ​ពុំ​ចាំបាច់​ឡើយ​។

លោក​LIEBERMAN​ថ្លែង​ថា មាគ៌ា​ដែល​យើង​ដើរ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គឹ​ខុស​ទាំងស្រុង​។ ពិសេស​ជាមួយ​បទ​ឈប់​បាញ់​គ្នា យើង​បាន​ផ្ដល់​ចម្លើយ​មិន​គ្រប់គ្រាន់ មិន​សម​ស្រប​និង​មិន​អាច​ទទួលយក​បាន​មួយ ចំពោះ​ការ​បា​ញ់្​គ្រាប់​រ៉ុក្កែត​ដល់​ទៅ​ប្រមាណ​ជា​៥០០​គ្រាប់​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។

រដ្ឋ​បាន​ទិញ​ភាព​ស្ងប់ស្ងាត់​រយៈពេល​ខ្លី​មួយ ដែល​នាំ​ឲ្យ​មានការ​ខូ​ត​ខាត​រយៈពេល​យូរ​សម្រាប់​សន្តិសុខ​ជាតិ​។​លោក​ក៏​រិះគន់​ដែរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ប្រទេស​កា​តា​ផ្ទេរ​ប្រាក់​ច្រើន​លាន​ដុល្លារ សម្រាប់​បើកប្រាក់​បៀវត្ស​ឲ្យ​មន្ត្រី​រដ្ឋការ​នៃ​ចលនា​អ៊ិ​ស្លា​ម​និយម​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ