ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​យ៉ាង​រលូន​គ្មាន​ខ្លាច​សោះ​មើល​ចុះបើ​នៅ​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រភេទ​រាជ​កុ​ល​ចំនួន​២​ដើម​មាន​មុខកាត់​ចាប់ពី​៧​ទៅ​៨​តឹក និង​មាន​ប្រវែង​រហូត​ទៅ​ដល់​ជាង​១០​ម៉ែត្រ​ដាក់​បង្កប់​ក្រោម​បាវ​អង្កាម​ដឹក​តាម​រថយន្ត​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០០ ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១…

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រភេទ​រាជ​កុ​ល​ចំនួន​២​ដើម​មាន​មុខកាត់​ចាប់ពី​៧​ទៅ​៨​តឹក និង​មាន​ប្រវែង​រហូត​ទៅ​ដល់​ជាង​១០​ម៉ែត្រ​ដាក់​បង្កប់​ក្រោម​បាវ​អង្កាម​ដឹក​តាម​រថយន្ត​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្នាក់​ការ​៥០០ ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ក្រោយ​ការ​ចាប់​ឃាត់​រថយន្ត​ខាងលើ​ក៏​បាន​បញ្ជូន​មក​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

លោក កុ​ល វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បាន​និយាយ​ឲ្យ​ដឹង​ថា ឈើ​ពីរ​ដើម ដែល​មានមុខ​កាត់​ធំ​ៗ​ប្រវែង​ជាង​១០​ម៉ែត្រ បង្កប់​ក្រោម​បាវ​អង្កាម​ដឹក​តាម​រថយន្ត​ខាងលើ គឺជា​ប្រភេទ​ឈើ​រាជ​កុ​ល ។ តាម​ការប្រមាណ​អាយុកាល​របស់​វា គឺ​ចាប់ពី​ជាង​១០០​ឆ្នាំ​ឡើង ។ ឈើ​ខាងលើ​ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្យូ ពាក់​ស្លាក​លេខ តាកែវ 3A- 2154 ចេញពី​ស្រុក​វាល​វែង​នៃ​ទឹកដី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង​សំដៅ​ទៅ​រាជធានី​ភ្នំពេញ តែ​ត្រូវ​បាន​ស្នាក់​ការ​កងរាជអាវុធហត្ថ​ចាប់​បាន រួច​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ ប៉ុន្តែ​អ្នកបើកបរ​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ប្រាប់​ថា រត់​បាត់ ។ លោក​បាន​បញ្ជាក់​ថា ឈើ​ខាងលើ​មានមុខ​កាត់​ចាប់ពី​៧​ទៅ​៨​តឹក​មាន​ប្រវែង​ជាង​១០​ម៉ែត្រ ដែល​តាម​ការប្រមាណ​ឈើ​ទាំង​ពីរ​ដើម​នេះ​សរុប​មាន​ចំនួន​ជាង​១០ ម៉ែត្រគូប ។ ពេល​នេះ​កំពុង​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៃ​ព្រៃឈើ ។

គួរ​បញ្ជាក់​ដែរ​ថា ជំនួញ​ឈើ​ប្រណីត និង​ឈើ​មានមុខ​កាត់​ធំ​ៗ​នៅ​តែ​បន្ត​ដឹក​តាម​ផ្លូវជាតិ​លេខ ៥​ជា​រៀងរាល់ថ្ងៃ ក្រោម​រូបភាព​គ្រប់​បែប​យ៉ាង ។ ប៉ុន្តែ​យូរ​ៗ​ម្តង​ទើប​គេ​ឃើញ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​ដែល​ករណី​បែប​នេះ​ត្រូវ​បាន​រកស៊ី​ឈើ​ទាំងនោះ​ប្រាប់​ថា ការ​ដែល​ចាប់​ឃាត់​ចាប់​បាន​នេះ គឺ​មក​ពី​ម្ចាស់​មិន​ព្រម​ឲ្យ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ទើប​សមត្ថកិច្ច​ចាប់ ។ ប៉ុន្តែ​រថយន្ត​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ឈើ​ខុសច្បាប់​នៅ​តែ​អាច​បន្តដំណើរ​ទៅ​បាន​រលូន ព្រោះ​បាន​បង់លុយ​តាម​សមត្ថកិច្ច​តាម​ដងផ្លូវ​គ្រប់​ទីកន្លែង​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ