ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡា​ហោម ស ខេ​ង ៖ ទូក.ង​បំបែក​ឯតទគ្គ​កម្ម​មិនមែន​ជា​រឿង​សាមញ្ញ​ទេ​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត សំរាប់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា ដែល​មាន​មន្ត្រី​អង្គការ​កំណត់​ត្រា​ពិភពលោក (…

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​បំផុត សំរាប់​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ក៏​ដូច​ជា​ប្រជាជាតិ​កម្ពុជា ដែល​មាន​មន្ត្រី​អង្គការ​កំណត់​ត្រា​ពិភពលោក ( World Guinness Record ) បាន​ចុះ​មក​វាយតម្លៃ​លើ​ទូកង​ឈ្មោះ «កម្ពោជិក​បុត្តា​ខេមរា​តរី» ដែល​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ខេត្តព្រៃវែង បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ ។

អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បញ្ជាក់​អោយ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​តំណាង​ស្ថាប័ន ( World Guinness Record ) ធ្វើការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​រួច​មក លោក​បាន​សម្រេច​ទទួលស្គាល់​ទូកង កម្ពោជិក​បុត្តា​ខេមរា​តរី បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ពិភពលោក​ថ្មី ដោយ​ជោគជ័យ ដោយ​ជាប់​ជា​ទូកង​ដែល​វែង​ជាងគេ​បំផុត​ក្នុង​លោក មាន​ប្រវែង​៨៧,៤៧​ម៉ែត្រ ឈ្នះ​ទូក​នាគ​របស់​ប្រទេស​ចិន ម្ចាស់​ជ័យ​លា​ភី​មុន ដែល​មាន​ប្រវែង​៧៧,៨០​ម៉ែត្រ​។

ថ្លែង​ក្នុង​ពិធី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​យុវជន​ខ្មែរ គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ដែល​បាន​ចូលរួម​ផ្ដួចផ្ដើម​គំនិត និង​កសាង​ទូក «​ង​» វែង​ជាងគេ​លើ​នៅ​ពិភពលោក រហូត​ឈាន​ដល់​ការ​បំបែក​បាន​នូវ​ឯតទគ្គ​កម្ម World Guinness Record​។

សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ចាត់​ទុក​ថា ការ​ធ្វើ​ទូក «​ង​» ដែល​វែង​ជាងគេ រហូត​បំបែក​ឯតទគ្គ​កម្ម​បាន​នោះ មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ព្រោះ​បើ​គ្មាន​ការ​ផ្ដួចផ្ដើម​គំនិត គ្មាន​ឆ​ន្ទៈ គ្មាន​ការ​រួបរួម​គ្នា គ្មាន​ការ​តស៊ូ អត់ទ្រាំ​ចំពោះ​ការ​លំបាក ហើយ​គ្មាន​បុព្វហេតុ​ច្បាស់លាស់​ទេ​នោះ គឺ​មិន​អាច​ធ្វើ​ទូក​នេះ​បាន​ទេ​។

ហើយ​បើ​តាម​ការ​គ្រោងទុក ទូក «​ង​» ដែល​វែង​ជាងគេ​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​បង្ហាញ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​អោយ​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​មក​កម្សាន្ដ​បាន​ទស្សនា​ដោយ​ផ្ទាល់ ក៏​ដូច​ជា​ឲ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ បានឃើញ​ថែម​ទៀត​ផង ដែល​នេះ​ជា​បញ្ហា​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ដ្រ​ខ្មែរ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ