ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្សារ​១​គូបង្កើត​​ច​ម្ង​ល់​ដល់​មហាជន… ក្រោយ​លោត​សម្លា.ប់​ខ្លួន​​ពី​​លើ​ជាន់​​ទី​​៨

5 ឆ្នាំ មុន

តាម​ប្រភពពី The Sun បានឱ្យ​​ដឹង​ថា សង្សារ​មួយគូ​ដែល​ខាង​ប្រុស ​ឈ្មោះ Tony Taylor អាយុ​៣៣​ឆ្នាំ និងខាង​ស្រី​ឈ្មោះ…

តាម​ប្រភពពី The Sun បានឱ្យ​​ដឹង​ថា សង្សារ​មួយគូ​ដែល​ខាង​ប្រុស ​ឈ្មោះ Tony Taylor អាយុ​៣៣​ឆ្នាំ និងខាង​ស្រី​ឈ្មោះ Renata Poncova អាយុ​ស្មើគ្នា បាន​លោត​សម្លាប់​ខ្លួន​ពីលើ​អ​គារ​ស្នាក់​នៅ​ជាន់​ទី​៨​។ ប៉ូ​លិស​បាន​​បញ្ជាក់​ថា ការ​ស្លាប់​នេះ​ ពិតជា​គួរ​ឲ្យ​សង្ស័យ​មែន​។

លោក​ប៉ូ​លិស​​ស៊ើបអង្កេត Phil Coster បាន​មាន​ប្រសាសន៍​ថា នេះ​អាច​មាន​ពាក់ព័ន្ធ​នឹង​រឿងហេតុ​កើតឡើង​មុន​ពេល​ធ្លាក់​ចុះ​ទៅ​ក្រោម ​។ គាត់​ជឿជាក់​ថា គ្មាន​នរណា​ទៀត​ក្រៅពី​គូសង្សារ​ដែល​ស្លាប់​នេះ មាន​លូកដៃ​ក្នុង​រឿង​កើតឡើង​នៅ Camberwell ទីក្រុង​ឡុ​ង​ដ៍​ឡើយ​។

អ្នក​ជិតខាង​ម្នាក់បាន​ប្រាប់​ថា នាង​បានឮសម្លេង​ឈ្លោះប្រកែក​គ្នា​ ។ នាង​ថា​៖ «​ខ្ញុំ​គិត​ថា ​ពួក​គេ​ឈ្លោះ​គ្នា​ ។ ខ្ញុំ​ឮនាង​ស្រែក​ពីរ​​ដង ហើយ​បន្ទាប់​មក ​ទើប​ខាង​ប្រុស​ស្រែក​ម្តង​វិញ​» ។ សាច់ញាតិ​របស់​ខាង​ប្រុស​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់ The Sun កាលពី​ថ្ងៃអាទិត្យ​ថា​៖ “​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។ ខ្ញុំ​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយនឹង Tony​។ ខ្ញុំ​បានឃើញ​គេ​នៅ​ថ្ងៃ​សុក្រ ជាមួយនឹង​មិត្ត​ស្រី​ឈ្មោះ Renata។​”

នាង​​បន្ត​ថា​៖ «វា​ពិតជា​រឿង​អាក្រក់​មួយ​ ។ ខ្ញុំ​ពិតជា​អាណិត​ដល់​ចៅស្រី​របស់ខ្ញុំ និង​គ្រួសារ​របស់ Renata​។ វា​គឺជា​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​។ ក្រុម​គ្រួសារ​សុទ្ធតែ​កើតទុក្ខ​ » ។ ដោយសារ​តែ​មានការ​សង្ស័យ ខ្លាច​នេះ​មិន​មែន​ជា​ការ​ស្ម័គ្រចិត្ត​លោត​សម្លាប់​ខ្លួន​របស់​អ្នក​ទាំង​ពីរ ប៉ូ​លិស​បាន​ប្រាប់​មហាជន​ឱ្យ​ជួយ​ទូរស័ព្ទ​ប្រាប់
ប៉ូលិស​ពី​រឿងរ៉ាវ​គូសង្សារ​នេះ​​ផង សម្រាប់​អ្នក​ដែល​បាន​ទូរស័ព្ទ​ទៅ​ពួក​គេ​មុន​ថ្ងៃ​ស្លាប់​ ។

តើ​ពួក​គេ​ពិតជា​​លោត​ទាំង​​ពីរ​នាក់​មែន ឬ​ក៏មាន​ម្នាក់​ចាប់​ទម្លាក់ ​ទៅ​ដោយ​បង្ខំឱ្យ​​ស្លាប់​​ជាមួយគ្នា​នេះ? បច្ចុប្បន្ន ប៉ូលិស​​កំពុង​ស៊ើប​បន្ត​ ។

អត្ថបទសរសេរ ដោយ