ទីក្រុងហូជីមិញ ៖ អ្នកជំនាញបាននិយាយនៅសន្និសីទមួយក្នុងទីក្រុងហូជីមិញថា វៀតណាមត្រូវការប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ការហ្វឹកហ្វឺនកម្លាំងពលកម្មដែលមានគុណភាពខ្ពស់នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងបង្ហូរទឹក ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។
លោកស្រី Mai Thi Lien Huong មកពីក្រសួងសំណង់បាននិយាយថា ឧស្សាហកម្មផ្គត់ផ្គង់ទឹកស្អាត និងបង្ហូរទឹករបស់វៀតណាម កំពុងអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ទោះជាយ៉ាងណា វាត្រូវបានប្រឈមនឹងបញ្ហា ដូចជាការផ្តល់ថវិកានៅមានកម្រិត ការប្រែប្រួលអាកាសធាតុ និងការបំពុលជាដើម ។
លោកស្រីបញ្ជាក់ថា៖« ការវិនិយោគទៅលើប្រព័ន្ធឆ្លាតវៃសម្រាប់ការគ្រប់គ្រងការចែកចាយទឹក គឺមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទឹកស្អាតដែលមាននិរន្តរភាព » ។
លោក Nguyen Viet Anh នាយកវិទ្យាស្ថានវិទ្យាសាស្ត្រ និងវិស្វកម្មបរិស្ថាន បានមានប្រសាសន៍ថា ឧស្សាហកម្មបច្ចេកវិទ្យា4.0 ដូចជាបច្ចេកវិទ្យាគណនាពពក ការបោះពុម្ព3D និងបច្ចេកវិទ្យា AI អាចយកមកប្រើរួមជាមួយការប្រមូលនិងកែច្នៃទិន្នន័យនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធបង្ហូរទឹក ។ លោកថា ៖« ឧបករណ៍វៃឆ្លាត ដូចជា ក្បាលវ៉ាល់ក្នុងបំពង់បង្ហូរទឹក អាចយកទៅប្រើប្រាស់ក្នុងការតាមដានការលេចចេញនៃទឹកតាមទុយយោ »។
សមត្ថភាពរបស់វៀតណាមក្នុងការផលិតនូវផលិតផលគ្រប់គ្រងទឹកមានភាពវៃឆ្លាត នៅមានកម្រិតនៅឡើយ ហើយប្រព័ន្ធឆ្លាតវៃត្រូវការទិន្នន័យច្រើនពេក ដែលអាចនឹងពិបាកក្នុងការប្រមូល និងគ្រប់គ្រង។
ប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យ និងការប្រមូលទិន្ន័យ ចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងសម្រាប់ការប្រមូលទិន្នន័យ និងការគ្រប់គ្រងបណ្តាញទឹកល្អប្រសើរជាងមុន ។ មូលដ្ឋានទិន្នន័យ និងសេវាអតិថិជន គួរតែផ្លាស់ប្តូរពីក្រដាសស្នាមដោយដៃ និងត្រូវបានឌីជីថលបន្ថែមទៀត ។
ប្រទេសវៀតណាមគួរតែធ្វើការឆ្ពោះទៅរក ប្រព័ន្ធផ្គត់ផ្គង់ទឹកនិងប្រព័ន្ធបង្ហូរទឹក ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងគុណភាពទឹកនិងបរិមាណទឹក ការព្យាករអាកាសធាតុ និង ការកំណត់បញ្ហា ៕
ចែករំលែកព័តមាននេះ