ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ! សពក្រោយ​រំលាយ​ក្នុង​អា​ស៊ី​ត​ចាក់ចោល​ក្នុង​លូបំបាត់​ភស្តុតាង

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ កាសែត​តួ​ក​គី​ SABAH បាន​​រាយការណ៍​នា​ថ្ងៃ​ទី១០​ វិច្ឆិកា ២០១៨​ ថា ពួក​ឃាតករ​សម្លាប់​អ្នកកាសែត​លោក​ JAMAL…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ កាសែត​តួ​ក​គី​ SABAH បាន​​រាយការណ៍​នា​ថ្ងៃ​ទី១០​ វិច្ឆិកា ២០១៨​ ថា ពួក​ឃាតករ​សម្លាប់​អ្នកកាសែត​លោក​ JAMAL FHASHOGGI កាលពី​ថ្ងៃ​ទី​២ ​តុលា​ ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​ប្រចាំ​ក្រុង​អ៊ី​ស្តង់​ប៊ុល បាន​រំលាយ​សាកសព​របស់​គេ​ក្នុង​ទឹក​អា​ស៊ី​ត ហើយ​យក​ទៅ​ចាក់​ចោល​ក្នុង​លូ​។

ការ​ពិនិត្យ​លើ​គំរូ​ទឹក​យក​មក​ពី​បណ្ដាញ​លូ​នៃ​ផ្ទះ​របស់​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្នុង​ក្រុង​អ៊ី​ស្តង់​ប៊ុល​អាច​ឲ្យ​គេ​ឃើញ​ដាន​នៃ​អា​ស៊ីត​។ ​ពួក​អ្នក​ស៊ើប​អង្កេត​យល់​ថា​ សាកសព​របស់​អ្នកកាសែត​ពូកែ​សរសេរ​រិះគន់ រដ្ឋ​អំណាច​ក្រុង​រី​យ៉ា​ដ​រូប​នោះ ត្រូវ​រំលាយ​ក្នុង​ទឹក​អា​ស៊ី​ត រួច​ក្រោយ​រំលាយ​ហើយ​ពួក​ឧក្រិដ្ឋជន​យក​ទៅ​ចាក់​ចោល​ក្នុង​លូ​។

លោក ​YASIN AKTAY ​ទី​ប្រឹក្សា​របស់​ប្រធានាធិបតី​តួ​ក​គី​អះអាង​ថា មូលហេតុ​ដែល​ពួក​ឃាតករ​កាត់​ខ្លួន​អ្នកកាសែត​រូប​នោះ​ជា​កង់​ៗ គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដាក់​រំលាយ​ចោល​ក្នុង​ទឹក​អា​ស៊ីត​ដែល​ខ្លាំង​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ