ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ម្នាក់​បើក​ម៉ូតូ​វ៉ា​គោ​យន្ត ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា ដែល​ជិះ​ឌុ​ប​គ្នា​ដោយ​បុរស​២​នាក់ បណ្តាល​ឲ្យ​ខ្ទាត​បុរស​អ្នក​បើក​ម៉ូតូ​ចូល​ក្រោម​កង់​គោ​យន្ត កិន​ចំ​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ម្នាក់​បើក​ម៉ូតូ​វ៉ា​គោ​យន្ត ស្រាប់តែ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា ដែល​ជិះ​ឌុ​ប​គ្នា​ដោយ​បុរស​២​នាក់ បណ្តាល​ឲ្យ​ខ្ទាត​បុរស​អ្នក​បើក​ម៉ូតូ​ចូល​ក្រោម​កង់​គោ​យន្ត កិន​ចំ​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ត្រង់​ចំណុច​ភូមិ​ភក់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។

ម៉ូតូ​របស់​រង​គ្រោះ​ម៉ាក​ហ្សូ៊​មមើ អ៊ិ​ច ពណ៌​ក្រហម​លា​យស ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១H-៩០២៦ បើកបរ​ដោយ​ឈ្មោះ អ៊ិ​ន វុ​ត្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បន្ទាប់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ណ​ន សុ​គង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បានរង​របួសស្រាល​។

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AC-៥៧៩៣ បើកបរ​ដោយ​ឈ្មោះ ផេង សុខា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ចចាត ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ បានរង​របួស​ស្រាល ។ រីឯ​គោ​យន្ត ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ឃុន សំបូរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ក្តី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។

ប្រភព​ព័​ត៌​មាន​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុខ​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បើក​វ៉ា​គោ​យន្ត​ដែល​បើកបរ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ូ​មមើ កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​គោ​យន្ត​ខាងក្រោយ កិន​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ រីឯ​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល​។ ចំណែក​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គ្រាន់តែ​រង​របួសស្រាល​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង និង​គោ​យន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ