ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​! គាត់​មុន​នឹង​ស្លា.ប់​វេទនា​យ៉ាងណា បើ​ធ្ងន់​ម្លឹ​ង​ៗ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើករថយន្ត​បែន​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា​បំផុត បន្ទាប់​ពី​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ចូល​មក​អែម​រក​កន្លែង​ចត ស្រាប់តែ​ធ្លាក់​ទូ​កុងតឺន័រ​សង្កត់ពីលើ ខណៈ​​រថយន្ត​រង​គ្រោះ​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ កើតឡើង​កាលពី​ម៉ោង​៨​និ​៣០​នាទី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើករថយន្ត​បែន​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា​បំផុត បន្ទាប់​ពី​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ចូល​មក​អែម​រក​កន្លែង​ចត ស្រាប់តែ​ធ្លាក់​ទូ​កុងតឺន័រ​សង្កត់ពីលើ ខណៈ​​រថយន្ត​រង​គ្រោះ​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ កើតឡើង​កាលពី​ម៉ោង​៨​និ​៣០​នាទី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​៦៩​និង​៧០ ស្ថិត​ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជា ពេញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ជា​អ្នក​បើករថយន្ត​ប៉ែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ PP-២១១៨ ចំណែក​ជន​បង្ក​ដែល​រត់គេច​ជា​អ្នក​បើករថយន្ត​ម៉ាក​ពុ​យ​សូ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​តាកែវ ៣A-០៧២៨​។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ពុ​យ​សូ​បើក​មក​ពី​ទិស​លិចទៅ​កើត​ក៏​បាន​អែប​មក​ខាងឆ្វេង​ដៃ​រក​កន្លែង​ចត ។ នៅ​ពេល​អែប​នោះ ស្រាប់​តែ​ធ្លាក់​ទូ​កុង​ន័​រ​ចំ​លើ​ក្បាល​រថយន្ត​ប៉ែន​ពណ៌​ស្ករ ដែល​ឈប់​នៅ​ខាងជើង​ផ្លូវ​នោះ បណ្តាល​​ឱ្យ​សង្កត់​អ្នក​បើកឡាន​បែន​នៅ​ក្នុង​កាប៊ី​ន​ស្លាប់​យ៉ាង​វេទនា​បំផុត ចំណែក​ជន​បង្ក​​ក្រោយ​ពេល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ក៏​បាន​ចុះ​រត់​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើ​កំណត់ហេតុ​វាស់វែង ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ