ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​សារ​សម្ដេច​តេ​ជោ ៖ បើ​អតីត​មេ​បក្ស​ប្រឆាំង​ចង់​ឲ្យ​វប្បធម៌​បង្រួបបង្រួម​ត្រូវធ្វើ​ឲ្យ​ស្រួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ទៅ​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ថា បើ​ចង់បាន​វប្បធម៌​បង្រួបបង្រួម​ត្រូវ​រៀបចំ​ខ្លួនឯង​ឲ្យ​បាន​ស្រួលបួល បើ​នៅ​តែ​បន្ត​បង្ក​បញ្ហា​នោះ​គ្មាន​ផ្លូវ​ល្អ​នោះ​ទេ ។ ក្នុង​ជំ​នួន​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ទៅ​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ថា បើ​ចង់បាន​វប្បធម៌​បង្រួបបង្រួម​ត្រូវ​រៀបចំ​ខ្លួនឯង​ឲ្យ​បាន​ស្រួលបួល បើ​នៅ​តែ​បន្ត​បង្ក​បញ្ហា​នោះ​គ្មាន​ផ្លូវ​ល្អ​នោះ​ទេ ។

ក្នុង​ជំ​នួន​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​អតីត​មេ​បក្ស​ប្រឆាំង​មិន​អន់ឱន​ឲ្យ​កូន​សម្តេច​ទេ សម្តេច​ក៏​មិន​អត់ឱន​ឲ្យ​កូន​គេ​ដែរ ។ សម្តេច​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​បើ​ចង់បាន​វប្បធម៌​បង្រួបបង្រួម​ត្រូវ​អ្វី​ឲ្យ​ស្រួល​មក ។ បើ​ធ្វើ​មក​អាក្រក់​យើង​មិន​អត់ឱន​ឲ្យ​ទេ ព្រោះ​យើង​គ្មាន​ជម្រើស​» ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ពី​អតីត​បក្ស​ប្រឆាំង​ទៀត​ថា សូ​ម្បី​តែ​សិស្ស​ជាប់​និទ្ទេស A កីឡា​បាន​ទទួល​ជ័យ​លា​ភី ប្រាសាទ​របស់​ខ្មែរ​បាន​ចូល​ជា​បេតិកភណ្ឌ​ក៏​ពួក​គេ​មិន​អបអរសាទរ​ផង បើ​ចឹ​ង​តើ​ឡើង​មក​កាន់​អំណាច​មិនកើត ។ ក្នុង​ឱកាស​នោះ​សម្តេច​ថា មិនមែន​បង្រៀន​ឲ្យ​ក្មេង​ៗ​ជំនាន់​នេះ​រៀនសូត្រ​តាម​អ្នក​ជំនាន់​ចាស់​ដែល​មានគំនិត​មិនល្អ​នោះ​ទេ តែបើ​ល្អ​យក​គំរូ​តាម​ចុះ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ដែរ​ថា អតីត​មេ​បក្ស​ប្រឆាំង​មិន​ដែល​អបអរសាទរ​ចំពោះ​ការ​ប្រឡង​ទទួល​បាន​និទ្ទេស A ផង ។ ជាង​នេះ​មិន​ដែល​អបអរសាទ​ចំពោះ​ការ​កីឡាករ​កម្ពុជា​ទទួល​បាន​ជ័យ​លា​ភី​មេដាយមាស​ម្តង​ក៏​គ្មាន​ដែរ ។
សម្តេច​បញ្ជាក់​ថា «​សូ​ម្បី​តែ​កីឡាករ​កម្ពុជា​ទទួល​បាន​មេដាយមាស​ម្តង​ៗ​ក៏​គេ​មិន​ដែល​អបអរ​សារ​ទរ​ផង ។ ដាក់​ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក​ក៏​មិន​អបអរសាទរ​ផង ! ចុះបើ​វា​អបអរសាទ​ទៅ តើ​វា​ងាប់​អី​វា ! វា​មិន​ធ្វើ​ទេ តើ​សួរ​ថា តើ​វា​ចង់​មក​ដឹកនាំ​ស្រុក​ខ្មែរ​យ៉ាង​ដូច្នេះ​ទៅ​» ។ សម្តេច​បន្ត​ថា ឆ្នាំទៅ​កូនលោក​ជា ប៉ូច បាន​ទទួល​និទ្ទេស A បាន​មក​ទទួល​នៅ​ត្រង់​នឹង បើ​ទោះបីជា​នយោបាយ​វា​ខុស​គ្នា​ក្តី តែ​ចំណេះវិជ្ជា គឺជា​ចំណេះវិជ្ជា​របស់​ជាតិ ។ យើង​ឃើញ​កូន​គេ​ពូកែ ទោះបីជា​កូន​អ្នក​នឹង​ជា​អ្វី​ក៏​ដោយ យើង​ត្រូវ​សរសើរ​គេ ប៉ុន្តែ​គេ​មិន (​មេ​បក្ស​ប្រឆាំង​) គិត​ដូច​យើង​ទេ គឺ​វាយ​ទាំង​កូន​យើង​ទៀត ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​« យើង​សរសើរ​កូន​គេ ទោះបីជា​កូន​គេ​នៅ​បក្ស ប្រឆាំង​ក្តី តែ​យើង​សរសើរ​កូន​គេ​រៀន​ពូកែ គេ​អប់រំ​បាន​ល្អ ។ ប៉ុន្តែ​ក៏​គេ​យក​វប្បធម៌​ផ្ទុយ អី​ញ្ចឹ​ង ទេ​ក៏​ជា​សារ​បញ្ជាក់​ស្មារតី​ថា សូ​ម្បី​កូន​យើង​ផង​រឿង​អ្វី​ត្រូវ​យើង​អត់ឱន​ឲ្យ​គេ ។ អាហ្នឹង​យើង មើល​កុន​ចិន​ទៅ​អនុគ្រោះ​ឲ្យ​សត្រូវ​ព្រៃផ្សៃ​នេះ ជា​រឿង​ពិត តើ​យើង​ត្រូវ​បន្ធូរបន្ថយ​ធ្វើ​អី​» ។ សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​យើង​ដាក់​មួយ​ម៉ាំង​ៗ​ចប់ បើ​ហ្ហែង​ចង់បាន​វប្បធម៌​បង្រួប​ប​ង្រូ​ម ហែ្ហ​ង​ធ្វើ​ឲ្យ​ស្រួល​ទៅ​! ធ្វើ​ឲ្យ​គេ​ទុកចិត្ត​ទៅ​ផ្ទុយ​ទៅ​វិញ បើ​អ្នកអែង​មិន​ចង់បាន​ប​ង្រូ​ប​បង្រួម ហ្ហែង​ធ្វើ​អាក្រក់​មក ។ អា​ធ្វើ​អាក្រក់​នឹង គឺជា​សញ្ញា​ថា យើង​អត់​ឲ្យ ។ «…» ព្រោះ​យើង​អត់​មាន​ជ្រើស​ណា​ផ្សេង ។ សូ​ម្បី​កូនចៅ​យើង​វា​មិន​អត់ឱន​ផង​រឿង​អ្វី​យើង​អត់ឱន​ឲ្យ​គេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អះអាង​ថា សម្តេច​មិន​បណ្តុះ​ផ្នត់គំនិត​ដល់​ក្មួយ​ៗ​ឬ​យុវជន​រៀនសូត្រ​ដល់​អ្នក​ជំនាន់​ចាស់​នោះ​ទេ ។ តែ​អ្នក​ជំនាន់​មួយ​ចំនួន​អាច​រៀនសូត្រ​បាន តែ​អុ្ន​ក​ជំ នា​ន់​ចាស់​មួយ​ចំនួន​មិន​អាច​រៀនសូត្រ​បាន​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ព័ត៌មាន​ក្លែងក្លាយ​កំពុង​មានការ​វាយលុក​យ៉ាង​ខ្លាំង ។ ដោយនៅ​សុខ​ៗ​គេ​ថា សម្តេច ហ៊ុន សែន ស្លាប់​ហើយ​២​ម៉ោង​មុន ។ ដោយសារ​តែ​ព័ត៌មាន​ក្លែងក្លាយ​សំបូរ​បែប ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បង្កើត​ច្បាប់​កាត់ទោស លើ​ព័ត៌មាន​ក្លែងក្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ