ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះរថយន្ត​នេះ​លេង​មួយ​ក្បាច់​ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហ៊ី​យាន់​ដាយ ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ទៅ​បុក​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​ចរាចរណ៍​បាក់​អស់​ចំនួន​២​ស្លាក និង​បង្គោល​ភ្លើង​បំភ្លឺ​ដងផ្លូវ​ទ្រេត​អស់​មួយ​ដើម ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហ៊ី​យាន់​ដាយ ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ទៅ​បុក​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​ចរាចរណ៍​បាក់​អស់​ចំនួន​២​ស្លាក និង​បង្គោល​ភ្លើង​បំភ្លឺ​ដងផ្លូវ​ទ្រេត​អស់​មួយ​ដើម ។

ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៨​នៅ​មុខ​ច្រកចូល​ហ្គ្រេ​ន​ភ្នំពេញ លើ​ផ្លូវ​១០១៩ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ វុ​ធ សុខ​គង់ អាយុ​២៨ ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​ឡឥដ្ឋ ភូមិ​ព្រែ​ប្រសប់ ស្រុក​កំណើត​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជោ​រ៍ ខេត្តព្រៃវែង ។ អ្នក​បើក​ប្រាប់​ថា គេច​ពី​រថយន្ត​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍​អស់​ចំនួន​២​ស្លាក និង​បង្គោល​ភ្លើង​បំភ្លឺ​ដងផ្លូវ​ទ្រេត​អស់​មួយ​ដើម ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ហានូយ​ពី​ត្បូង​ទៅ​ជើង ដែល​ជា​ចំណុច​កើតហេតុ​ផ្លូវបំបែក គឺ​រថយន្ត​ខាងលើ​បាន​គេច​ពី​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង រួម​ទាំង​បុក​ស្លាក​សញ្ញា​ចរាចរណ៍​អស់​ចំនួន​២​ស្លាក​ផង​ដែរ ហើយ​មួយទៀត​ដែល​អ្នក​បើក​បាន​អះអាង​នោះ គឺ​រថយន្ត​ហ៊ី​យាន់​ដាយ​បាន​ដាច់​ហ្វ្រាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ