ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រពិសដៃបង្ហោះហ្វេសបុក…ទីបញ្ចប់ជាប់ខ្នោះ ​ដោយសារ​ជំរិតទារប្រាក់គេ​វិញ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ស្ទឹង​ត្រែង​ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ដោយ​ចោទ​ពី​បទ​ជំរិត​ទារប្រាក់​តាម​រយៈ​ទូរស័ព្ទ​ នៅ​ក្រុងស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។ យោង​តាម​ប្រភព​ព័ត៌មានឱ្យ​​ដឹង​ថា យុវជន​រូប​នេះ​…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ស្ទឹង​ត្រែង​ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ដោយ​ចោទ​ពី​បទ​ជំរិត​ទារប្រាក់​តាម​រយៈ​ទូរស័ព្ទ​ នៅ​ក្រុងស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។

យោង​តាម​ប្រភព​ព័ត៌មានឱ្យ​​ដឹង​ថា យុវជន​រូប​នេះ​ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​យីហោ​១៩៧៩ ក្បែរ​រង្វង់​មូលថ្មី​ ក្រុង​ស្ទឹង​ត្រែង បន្ទាប់​ពី​រូបគេ​ទូរស័ព្ទ​ណាត់ជួប​គ្នា​ជាមួយ​ម្ចាស់​អាជីវកម្ម​ប្តូរ​ប្រាក់​ និង​វេរ​លុយ​យីហោ ហេង ឡាយ ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ។

ចំពោះ​សារ​នោះ គឺ​យុវជន​រូប​នេះ​បាន​សរសេរនៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​ថា​ «​លុយរាយ​ខ្មែរ​ទៅ​ទិញ​កាត​ទូរស័ព្ទ​នៅផ្ទះ ហេង ឡាយ គេ​មិន​យក​ទេ គាត់​ថា​ ខ្ជិល​រាប់ ។ ចង់​​សួរ​​ថា បងប្អូន​ជា​កូន​ខ្មែរ​អ្នក​ខេត្តស្ទឹងត្រែង​យេ​ី​ង ​យល់​យ៉ាងណា? មាន​លុយ​ទៅ​ទិញ​គេ​ហេ​ី​យ គេ​ថា​ខ្ជិល​រាប់​» ។

សារ​នេះ​ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ស៊ែ​រត​ៗ​គ្នា រហូត​ម្ចាស់​អាជីវកម្ម​ខាងលើ​​មើល ឃើញ ហើយ​ក៏​បាន​ទាក់ទង​ទៅ​យុវជន​រូប​នេះ​ សុំ​ឲ្យ​លុប​ចេញ​វិញ ។ ប៉ុន្តែ​យុវជន​រូប​នេះ​ មិន​ព្រម​លុប ទើប​បង្កើត​ការ​ចរចា ​ដោយ​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​ទារប្រាក់​ចំនួន​១​ពាន់​ដុល្លារ​អា​មេ​រិ​កជា​ថ្នូរ​នឹង​ការ​លុប​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​បទល្មើស​ជំរិត​ទារប្រាក់​នេះ​តែ​ម្តង ។

ដោយ​ការ​មិន​សុខចិត្ត ម្ចាស់​អាជីវកម្ម​ប្តូរប្រាក់​និង​វេរ​លុយ​យីហោ ហេង ឡាយ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​នគរបាល​ក្រុង​ស្ទឹង​ត្រែង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ​ដែល​ជា​ម្ចាស់​ទីតាំង​ប្តូរ​ប្រាក់ និង​វេរ​លុយ ហេង ឡាយ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង និង​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឈូក កុ​ម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹង​ត្រែង កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉ា​ង ឡុ​ច អធិការរង បាន​ចាប់ខ្លួន​យុវជន​ឈ្មោះ ម៉ៅ ឌី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នកលក់​ភេសជ្ជៈ​ប្រចាំ​ក្រុង​ស្ទឹង​ត្រែង មាន​ទី​លំនៅ​ភូមិ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក។
លោក​អធិការរង ប៉ា​ង ឡុ​ច ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក (​ម៉ៅ​ ឌី​ណា​) និយាយ​បំផ្លើសការពិត និង​គំរាម​ទារប្រាក់​ពី​ទីតាំង​ប្តូរ​ប្រាក់ ហេង ឡាយ ចំនួន១​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​មិន​ឲ្យ​បង្ហោះ​រូបភាព​បន្ត ។

លោក​បន្ត​ថា ជន​នេះ​បាន​ចរចា​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ម្ចាស់​អាជីវកម្ម​ប្តូរ​ប្រាក់​និង​វេរ​លុយ​នោះ ចាប់ តាំងពី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា មក​ម្លេ​៉ះ តែ​ដោយសារ​វេលា​យប់​ទៅ​ហើយ លោក​ក៏​បាន​រាយការណ៍​ជូន​ព្រះ រាជអាជ្ញា និង​អូស​បន្លាយ រហូត​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ទើប​អនុវត្ត​នីតិវិធី ខណៈ​ម្ចាស់​អាជីវកម្ម​ណាត់ជួប​ជន​នេះ​នៅ​ក្នុង​ហាង​កាហ្វេ យីហោ ១៩៧៩ ក្បែរ​រង្វង់​មូល​ថ្មី ក្រុង​ស្ទឹង​ត្រែង​ដើម្បី​ប្រគល់​ប្រាក់ ។ យុវជន​ខាង លើ ត្រូវ​បាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដោយ​ជាប់ចោទ​ពី​បទ​ជំរិត​ទារប្រាក់ ។

នេះ​ជា​មេរៀន​មួយ​ សម្រាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​រពឹសដៃ​ក្នុង​ការ​បង្ហោះ​សារ​បរិហារ​នានា ​ដោយ​ខ្វះ​ការ​​ពិចារណា ឬ​ការ​ស៊ែ​រត​ៗ​គ្នា​ ដោយ​មិន​ច្បាស់លាស់​ខ្លួនឯង ។ សារ​ដែល​មានសារ​សំខាន់​អាច​បង្ហោះ​បាន​នោះ គឺជា​សារ​អប់រំ​បែប​សុភាសិត សារ​រៀបរាប់​ពី​បញ្ហា​ផ្សេង​ៗ ឬ​ពី​រូបភាព​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គម និង​ចៀសវាង​ឲ្យ​បានការ​វាយប្រហារ​បុគ្គល​ណា​ម្នាក់​ឬ​ក៏​ជា​ការ​បរិហារកេរ្តិ៍ ។​ល​។ កុំ​គប្បី​រពឹសដៃ​អី​នាំ​តែ​ថ្ម​បាក់​លើ​ទេ ៕

អត្ថបទសរសេរ ដោយ