សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ប៉ូលិសនៅក្រុងសាប់ទីវកា ប្រទេសអ៊ុយក្រែន បានចាប់ខ្លួនឪពុក និងកូនប្រុសម្នាក់ ក្រោយពីពួកគេបានសម្លាប់ប៉ូលិសអាយុ៤៥ឆ្នាំ ស៊ីសាច់ជាអាហារ ហើយលាក់ទុកក្បាលនៅច្រករបៀងនៃបន្ទប់ស្នាក់នៅ ។
ហេតុការណ៍បានកើតឡើង ក្រោយពីអ្នកស្រុកបានរកឃើញសាកសពគ្មានក្បាលរបស់ប៉ូលិសលាក់ទុកក្នុងរណ្ដៅនៅខាងមុខទ្វារច្រកចូលបន្ទប់ខាងក្រោមដីនៃអគារមួយនៅក្បែរនោះ។ នៅពេលប៉ូលិសត្រួតពិនិត្យឃើញមានស្នាមកាត់យកសាច់ត្រង់ភ្លៅ និងឆ្អឹងជំនីរ ហើយក៏ស៊ើបបន្តបានប្រទះឃើញក្បាលរបស់អ្នកស្លាប់នៅក្នុងវ៉ាលីសត្រង់របៀងនៃអគារស្នាក់នៅរបស់ឪពុក និងកូន ។
កូនប្រុសអាយុ២០ឆ្នាំបានប្រាប់ប៉ូលិសថាឪពុករបស់គេបានអារសាច់ និងយកទៅស្ងោរសម្រាប់ទទួលទាន ។ ចំណែកមូលហេតុដែលយកក្បាលទៅលាក់ទុកក្នុងវ៉ាលីស ព្រោះក្នុងអំឡុងពេលនោះមានបងប្អូនមកស្នាក់នៅ ។
មេប៉ុស្ដិ៍នៅខណ្ឌខាខីវ ប្រទេសអ៊ុយក្រែនឲ្យដឹងថា ក្រោយពីប្រទះឃើញសាកសពអត់ក្បាលភ្លាមៗ ប៉ូលិសស៊ើបអង្កេតបន្តទៅដល់ក្នុងផ្ទះរហូតរកឃើញក្បាល និងតឹកតាងដទៃទៀត ។
បច្ចុប្បន្នកំពុងស៊ើបអង្កេតបន្ថែមឲ្យកាន់តែមានភាពប្រាកដប្រជា ប្រសិនបើអ្នកទាំង២មានកំហុសអាចជាប់គុករយៈពេល១០ឆ្នាំ ឬអស់មួយជីវិត ៕
ចែករំលែកព័តមាននេះ