តារាសម្តែងក្នុងទស្សវត្សន៍៩០ លោកយស បូវណ្ណះ នឹងមកកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេនោះ អតីតារាសម្តែងនាទស្សវត្សន៍ឆ្នាំ៩០ លោក យស បូវណ្ណះ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨…
រាជធានីភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេនោះ អតីតារាសម្តែងនាទស្សវត្សន៍ឆ្នាំ៩០ លោក យស បូវណ្ណះ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨…
រាជធានីភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេនោះ អតីតារាសម្តែងនាទស្សវត្សន៍ឆ្នាំ៩០ លោក យស បូវណ្ណះ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក តាម
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ការវិលមកកាន់ស្រុកខ្មែរវិញរបស់លោកយស បូវណ្ណះ នាពេលនេះ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់ថៅកែផលិតកម្ម ដែលមានបំណងចង់ឲ្យលោកចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំមួយ ។
អតីតតារាសម្តែងលោក យស បូវណ្ណះ បានសម្រេចចិត្តមកប្រទេសកម្ពុជា ជាមួយនឹងការចូលរួមជាថ្មី បន្ទាប់ពីលោកបានឃ្លាតពីសិល្បៈ សម្តែងនិងបានចេញទៅរស់នៅសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំ។ យ៉ាងណាក៏ដោយ ការមកកាន់ប្រទេសកម្ពុជា ពីអតីតតារាសម្តែងរូបនេះ ក្រៅពីការងារថតភាពយន្តនោះ លោកក៏នឹងយកឱកាសនេះ បានជួបជុំសាច់ញាត្តិ និងជួបជាមួយប្រិយមិត្ត ដែលធ្លាប់គាំទ្ររូបលោកផងដែរ។
លោក យស បូវណ្ណះ បានអះអាងថា លោកពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីលោកបានវិលកាន់មាតុប្រទេសវិញ ជាពិសេស បានចូលរួមសម្តែងជាថ្មី បន្ទាប់ពីលោកមានបំណងនេះ យូរហើយ
ដែរ ។ លោកបញ្ជាក់ថា ដំបូងឡើយ លោកនៅមានការស្ទាក់ស្ទើរក្នុងការសម្តែងនេះដែរ ដោយសារតែលោកខ្លាចប៉ះពាល់ការងារនៅទីនេះ។ ប៉ុន្តែដោយសារមានការទទូចពីម្ចាស់ផលិតកម្មមហាហង្ស ហើយការថតនោះមានរយះពេលខ្លីមិនប៉ះពាល់ការងារ ទើបលោកសម្រេចក្នុងការចូលរួមថតនាពេលនេះ។
លោកបន្ថែមថា បច្ចុប្បន្ន បើទោះបីជាលោកបានឃ្លាតឆ្ងាយពីមាតុប្រទេសយ៉ាងណាក៏ដោយ ប៉ុន្តែលោកនៅតែមិនបានបោះបង់ភាពអ្នកសិល្បះឡើយ ពោលនៅសហរដ្ឋអាមេរិកលោកក៏មានការងារសិល្បះផ្នែកសម្តែងនិងច្រៀងរាំជូនបងប្អូនខ្មែរនៅទីនេះផងដែរ ។
ចែករំលែកព័តមាននេះ