ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតអត់ទៀង ខណ​ៈប្រាប់ក្រុម​ផឹក​ថា ទៅ​ផ្ទះ​មួយ​ភ្លែត​​​ព្រោះ​​ឈឺ​ពោះ​​ខ្លាំង

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជន​ម្នាក់​ទំនង​​​ស្រវឹងស្រា​ផង បាន​ជិះ​ម៉ូតូ​ធ្លាប់​ទឹក​ក្បែរផ្លូវ​រហូត​លង់​ស្លាប់ ហើយ​ត្រូ​វ​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ វិច្ឆិកា ស្ថិត​នៅ​ក្នុង​ទឹក​ប្រឡាយ​ក្បែរផ្លូវ​មួយ​កន្លែង នៅ​ក្នុងភូមិ​ក្បាល​អាង ឃុំ​ព្រៃ​ខ្ពស់…

​ខេត្តបាត់ដំបង​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជន​ម្នាក់​ទំនង​​​ស្រវឹងស្រា​ផង បាន​ជិះ​ម៉ូតូ​ធ្លាប់​ទឹក​ក្បែរផ្លូវ​រហូត​លង់​ស្លាប់ ហើយ​ត្រូ​វ​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ វិច្ឆិកា ស្ថិត​នៅ​ក្នុង​ទឹក​ប្រឡាយ​ក្បែរផ្លូវ​មួយ​កន្លែង នៅ​ក្នុងភូមិ​ក្បាល​អាង ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ​។

អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក​សុខ សា​រិ​ន បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​នោះ​ ឈ្មោះ​រ៉ាត ភូមិ​រិ​ន អាយុ​​១៧​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ លោក​អធិការ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​០៣​ វិច្ឆិកា ក្រោយ​ពី​ជិះ​ម៉ូតូ​ចេញពី​ក្នុង​ហ្វូង​ផឹកស៊ី​នៅ​ក្នុង​វត្ត​មួយ​កន្លែង លុះ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​០៤​វិច្ឆិកា ទើប​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ​សាកសព​នៅ​ក្នុង​ប្រឡាយ​ទឹក រួម​ទាំង​ម៉ូតូ​ផង ដែល​ទំនង​ជិះ​ដួល​ហើយ​ជ្រុ​ក​ធ្លាក់​ទឹកតែ​ម្ដង​។

នៅ​កន្លែង​កើតហេតុ​សាក្សី​បាន​និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៣​វិ​ច្ឆ​កា ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ ក្នុង​ពិធី​ភ្ជាប់ពាក្យ​បងប្អូន តែ​នៅ​យប់​បន្តិច គេ​ឃើញ​ជន​រង​គ្រោះ​ហាក់​មាន​សភាព​ស្រវឹង​ទៅ​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រា​ហ៏​នោះ​ជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​បងប្អូន​ជិះ​ចេញ​ទៅ​ផឹក​ជាមួយ​មិត្តភក្ដិ​បន្ត​ទៀត ដែល​នៅ​ចាំ​ក្នុង​វត្ត​ព្រៃ​ខ្ពស់ ដែល​ក្នុង​វត្ត​នេះ​មាន​រៀបចំ​ធ្វើ​បុ​ណ​កថិនទាន​ផង​។

សាក្សី​បាន​បញ្ជាក់​ថា ពេល​នោះ​ គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​ផង​ជាមួយ​គូ​កន​៣​នាក់​​នៅ​ក្នុង​វត្ត ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៩​យប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​មក​ផ្ទះដោយ​និយាយ​ថា ទៅ​ផ្ទះ​មួយ​ភ្លែត ​​ព្រោះ​​ឈឺពោះ​ខ្លាំង ហើយ​ក៏​​ជិះ​​ចេញ​បាត់​ទៅ​រហូត រីឯ​គួរ​កន​២​នាក់​អង្គុយ​ផឹក​ចាំ​រហូត​ដែរ​ ដោយ​មិនឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ឡើយ​។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ