ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏ម្លុឹងៗ…ចាញ់បោកស្រីស្រស់នេះ​អស់2​លាន$…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ពាក់ព័ន្ធ​លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត ក្នុង​ទឹក​ប្រាក់​​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ស្ត្រី​ជាប់​សង្ស័យ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ពាក់ព័ន្ធ​លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត ក្នុង​ទឹក​ប្រាក់​​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ស្ត្រី​ជាប់​សង្ស័យ​រូប​នេះ ​ឈ្មោះ ភឿ​ង សុ​ភ័ន អាយុ​២៤​ឆ្នាំ មុខ​របរ​ជាអ្នក​លើកដាក់​លុយ​តាម​​ធនាគារ មាន​ទីលំនៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ និង​បាន​មក​ស្នាក់​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ ។

ដើមចម​នៃ​ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​​ឈ្មោះ ឌុ​ក ច័ន្ទ​រស្មី ដែល​មាន​ទីលំនៅ​​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។ មន្ត្រី​នគរបាល​បាន​បង្ហើប​​ឲ្យ​ដឹង​តាម​ពាក្យបណ្តឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ នារី​ឈ្មោះ ភឿ​ង សុ​ភ័ន បាន​ទៅ​និយាយ​បញ្ចុះបញ្ចូល​លួងលោម ដើម្បី​យក​ប្រាក់​ទៅ​បើក​មុខរបរ​រកស៊ី​បញ្ចាំ​អចលនទ្រព្យ​ផ្សេង​ៗ ដែល​បាន​ចំណេញ​យក​មក​ចែក​គ្នា និង​បាន​សន្យា​សង​ទាំង​ដើម​ទាំង​ការ​វិញ ។

ដោយសារ​មានការ​ជឿ​ទុកចិត្ត ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ឲ្យ​ទៅ​នារី​រូប​នេះ សរុប​រហូត​ដល់​ទៅ​(១.៩១០.០០០) ១​លាន ៩​សែន ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​១​ពាន់​៥៣០​លាន​រៀល ។ ក្រោយ​ពី​ទទួលយក​ប្រាក់​ហើយ រហូត​មក​ដល់​ថ្ងៃនេះ​នារី​ឈ្មោះ ភឿ​ង សុ​ភ័ន មិន​ដែល​បាន​ចែក​ប្រាក់​ចំណេញ ឬ​សង​ប្រាក់​ដើម​ឲ្យ​មក​ដើមបណ្តឹង​វិញ​ឡើយ ដោយ​ឈ្មោះ​នេះ​ចេះ​តែ​កុហក់​ថ្ងៃនេះ​ថ្ងៃ​នោះ និង​គេចវេស​មិន​ព្រម​ជួប​ចរចា​ជាមួយ​ដើមបណ្តឹង​ទៀត​ផង ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ទើប​បានជា​ជន​រង​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច និង​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំរឿង​ស្ត្រី​វ័យក្មេង​ពាក់ព័ន្ធ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​នេះ ។ បើ​តាម​ការ​អះអាង​របស់​សមត្ត​កិច្ច​បានឱ្យ​ដឹង​ថា​សំណុំរឿង​នេះ ត្រូវ​បាន​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ។

ម្សិលមិញ​កោះសន្តិភាព ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្ត្រីជន​ជាប់ចោទ​បាន​ទេ ព្រោះ​នាង​ស្ថិត​ក្នុង​កណ្តាប់ដៃ​សមត្ថ​កិច្ច​មិន​អាច​សួរ​បាន ។តាម​អ្នកវិភាគ​ខ្លះ​និយាយ​ថា រឿង​ខ្ចីប្រាក់​បាន​ប្រមាណ​២​លាន​ដុល្លារ​ស្រួល​ៗ​បែប​នេះ ទំនង​សង្ស័យ​មាន​អាថ៌​កំបាំង​ជ្រៅ​ជាង​នេះ​ទៀត ដែល​គ្មាន​ព័ត៌មាន​ទម្លាយ​ឲ្យ​ដឹង ។ ប្រសិនបើ​បាន​ជួប​សួរ​នាង ឬ​សុំ​ការ​បំភ្លឺ​បាន​ប្រហែលជា​អាច​ធ្លាយ​រឿង​ផ្សេង​ៗ​ទៀត​ជា​មិន​ខាន ទើប​ធ្លាក់​លុយ​ច្រើន​ម្លឹ​ង​ៗ​
ផុយ​ស្រួយ​ពេក ៕

អត្ថបទសរសេរ ដោយ