ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ល្បី​អំឡុង​ឆ្នាំ​១៩៩០ ​ប្ដូរ​កាន់សាសនា​អ៊ិ​ស្លា​ម

5 ឆ្នាំ មុន

នាង​ស៊ីណេ​ត អូ​ខុន​ន័​រ​(Sinead O’Connor) ម្ចាស់​បទ​«Nothing Compares 2 U» រហូត​មានកេរ្ដិ៍ឈ្មោះ​ល្បី​កាលពី​អំឡុង​ឆ្នាំ​១៩៩០ បាន​ប្រកា​សថា បាន​ប្ដូរ​កាន់សាសនា​អ៊ិ​ស្លា​ម…

នាង​ស៊ីណេ​ត អូ​ខុន​ន័​រ​(Sinead O’Connor) ម្ចាស់​បទ​«Nothing Compares 2 U» រហូត​មានកេរ្ដិ៍ឈ្មោះ​ល្បី​កាលពី​អំឡុង​ឆ្នាំ​១៩៩០ បាន​ប្រកា​សថា បាន​ប្ដូរ​កាន់សាសនា​អ៊ិ​ស្លា​ម រួម​ទាំង​ប្រើ​ឈ្មោះ​«Shuhada» ។

តារាចម្រៀង​អាយុ​៥១​ឆ្នាំ​រូប​នេះ កាលពី​ឆ្នាំ​មុន​បាន​ប្ដូរ​ឈ្មោះ​ពី​ស៊ីណេ​ត អូ​ខុន​ន័​រ ទៅ​ជា​ឈ្មោះ​មេ​ក​ដា ដា​វីត​(Magda Davitt) ឬ​(Shuhada Davitt) ប្រើ​ក្រណាត់​ឃ្លុំ​សក់​ប្រពៃណី​ស្ត្រី​អ៊ិ​ស្លា​ម រួម​ទាំង​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ដែល​ច្រៀង​បទ «​អា​សាន​» នៅ​ក្នុង​Twitter ក្រោយ​មក​បាន​សុំ​ទោស​ពី​ការ​បន្លឺ​សំឡេង​មិន​ច្បាស់​ដល់​ទស្សនិកជន​ដែល​តាមដាន ហើយ​ក៏​បានដឹង​ពី​ការ​សម្រេចចិត្ត​របស់​នាង​ក្នុង​ពេល​នេះ ។

កាស​ម្រេច​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ត្រេកអរ ហើយ​បាន​ជូនពរ​នាង​ចំពោះ​ការ​ចាប់ផ្ដើម​ជីវិត​ថ្មី​នេះ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នកខ្លះ​សាកសួរ​ពី​ហេតុផល​នៃ​ការ​សម្រេចចិត្ត​លើក​នេះ និង​បាន​សួរនាំ​ពី​ស្នាម​សាក់​រូប​ព្រះ​យេស៊ូ​នៅ​លើ​ដើមទ្រូង​ថា​ត្រូវធ្វើ​បែប​ណា​ក្នុង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ