ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ សុខា​រ៉ា​វី រៀប​ការ ស្ងាត់​ៗ​ជាមួយ​បុរស​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អតីត​តារា​សម្តែង​អ្នក​នាង ខៀវ សុខា​រ៉ា​វី បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបភាព​រៀប​ការ​ជា​មួយ​នឹង​បុរស​បរទេស ។ រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ឈុត​រៀប​ការ​តាម​បែប​បស្ចិមប្រទេស​ត្រូវ​អតីត​តារា​សម្តែង​ខៀវ សុខា​រ៉ា​វី បង្ហោះ​កាលពី​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ​៖​អតីត​តារា​សម្តែង​អ្នក​នាង ខៀវ សុខា​រ៉ា​វី បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបភាព​រៀប​ការ​ជា​មួយ​នឹង​បុរស​បរទេស ។

រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ឈុត​រៀប​ការ​តាម​បែប​បស្ចិមប្រទេស​ត្រូវ​អតីត​តារា​សម្តែង​ខៀវ សុខា​រ៉ា​វី បង្ហោះ​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ២០១៨ ជាមួយ​ឃ្លា​ភ្ជាប់​ថា «​ទីបំផុត​ពួក​យើង​ក៏​បាន​រៀប​ការ​ជាមួយ​គ្នា​»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ យ៉ាងណា​ក៏​ដោយ រូបភាព​មួយ​សន្លឹក​នេះ​បាន​ទទួល​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​នាង បើ​ទោះបីជា​ពិធី​មង្គលការ​នោះ​បាន​រៀបចំ​នៅ​ប្រទេស​ក្រៅ​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់​ខៀវ សុខា​រ៉ា​វី មិន​បាន​ឆ្លើយ​តប​អ្វី​វែង​ឆ្ងាយ​ស្តី​ពី​ធី​មង្គលការ​របស់​នាង ក្រៅពី​ការ​អរគុណ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ដោយ​ខ្លី​ថា នាង​នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​ក្រៅ ។

អតីត​តារា​សម្តែង​អ្នក​នាង​ខៀវ សុខា​រ៉ា​វី បាន​សម្ងំ​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់ បន្ទាប់​ពី​មង្គលការ​របស់​នាង និង​អតីត​តារា​សម្តែង​លោក ស៊ុ​ក សុភា បាន​រំសាយ​ចោល​យ៉ាង​តក់​ក្រហល់​កាលពី​ច្រើន​ឆ្នាំ​កន្លង​មក ។ បន្ទាប់​ពី​មានរឿង​រ៉ាវ​នេះ​កើតឡើង នាង​បាន​ដើរ​ចេញ​​យ៉ាង​ឆ្ងាយ​ស្ទើរ​ហៅ​មិន​លឺ​ពី​វិ​ថី​សិល្បៈ បើ​ទោះបីជា​មានកម្ម​វិធី​អ្នកសិល្បៈ​ដូច​គ្នា​នាង​កម្រ​នឹង​បង្ហាញ​វត្តមាន​ណាស់ ។

យ៉ាងណា​ក្តី​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​ស្ងៀមស្ងាត់​នេះ​ខៀវ សុខា​រ៉ា​វី ត្រូវ​បាន​គេ​អះអាង​ថា នាង​​កំពុង​សម្ងំ​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ ជាមួយ​បុរស​ម្នាក់​ដែល​មាន​ឋានៈ​ខ្ពស់​មួយ​រូប​​ក្នុងភូមិ​គ្រឹះ​មួយ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។ ការ​រស់នៅ​ក្នុង​ជីវិត​គ្រួសារ​​ជាមួយ​បុរស​ដែល​មាន​ឋានៈ​ធំ និង​មានកូន​ម្នាក់​នោះ​បាន​ធ្វើ​ឲ្យ ខៀវ សុខា​រ៉ា​វី ហ៊ាន​បញ្ចេញ​សកម្មភាព​នានា​ក្នុង​ជិ​វិត​ប្រចាំ​ថ្ងៃ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ហូរហែ ។

ទោះជា​យ៉ាងណា​ក្តី បន្ទាប់​ពី​សកម្មភាព​ទាំង​អស់នោះ​បាន​ប្រែ​ទៅ​ជា​បាត់​ស្ងាត់ឈឹង​ទៅ​វិញ​នោះ ស្រាប់​អតីត​តារា​សម្តែង​រូប​នេះ​បង្ហោះ​រូបភាព​រៀប​ការ​តាម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ពី​មហាជន ។

អតីត​តារា​សម្តែង​ធ្លាប់​ល្បីឈ្មោះ​កាលពី​អំឡុង​ឆ្នាំ​២០០៥ ដល់​២០០៨ អ្នក​នាង​ខៀវ សុខា​រ៉ា​វី បាន​ទម្លាក់​ការងារ​សិល្បៈ​ចោល​ទាំងស្រុង បន្ទាប់​ពី​បរាជ័យ​មង្គលការ​ជាមួយ​លោក​ស៊ុ​ក សុភា កាលពី​ថ្ងៃ​ទី​១ មក​រា ២០០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ