ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ធ្វើបុណ្យ​៣​យប់​៣​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​វិមាន​ឈ្នះ​ឈ្នះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ធ្វើបុណ្យ​៣​យប់​៣​ថ្ងៃ​ឆ្លង​ឆ្នាំ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរសាទ​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ធ្វើបុណ្យ​៣​យប់​៣​ថ្ងៃ​ឆ្លង​ឆ្នាំ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរសាទ​ខួប​លើក​ទី​២០ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​៦,៧៨៥​នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨ ថា ឆ្នាំ​នេះ​យើង​នៅ​ដល់​បុណ្យ​ធំ​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ទី​១- បុណ្យ​ឯករាជ្យ​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ទី​២- ថ្ងៃ​បុណ្យ​អ៊ុំ​ទូក បន្ទាប់​ទៅ​ពិធី​រំលឹក​ខួប​លើក​ទី​៤០ នៃ​ថ្ងៃ​បង្កើត​រណៈសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជា​ចំណុច​ចាប់ផ្តើម​សំខាន់​នៃ​ការ​គួ​ស​ជួង​នៃ​ការ​បង្កើត​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៩៧ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានបុណ្យ​ជា​បន្តបន្ទាប់​រាជរដ្ឋាភិបាល​នឹង​ធ្វើបុណ្យ​នៅ​វិមាន​ឈ្នះ​ឈ្នះ​៣​យប់​៣​ថ្ងៃ​តែ​ម្តង ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «៣​យប់ ៣​ថ្ងៃ អញ្ជើញ​អ្នក​មុខកំពូល​ទៅ​រាំង​វង់​នៅ​នឹង​តែ​ម្តង ។ មិនមែន​លេង​តែ​ពេល​យប់​ទេ​ទាំង​ពេល​ថ្ងៃ ក៏​រាំង​វង់​រាំ​ឲ្យ​ពេញ​តែ​ម្តង ។ ទូរទស្សន៍ PNN នៅ​នឹង​ស្រាប់​ផ្សាយ​ទៅ ហើយ​ទូរទស្សន៍​ណា ចង់​ផ្សាយ​ទៅ ដាក់​ឲ្យ​ពេញ​នឹង​តែ​ម្តង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើបុណ្យ​រំលឹក​ខួប​លើក​ទី​២០ ឆ្នាំ​នៅ​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​ធ្វើ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ គឺ​ថ្ងៃ​ទី​២៩ ,៣០,៣១ ឆ្លង​ឆ្នាំ យើង​រួម​គ្នា​មក​បាញ់​កាំ​ជ្រូ​ច​ឆ្លង​ឆ្នាំ​នៅ​ទៅ​នឹង​ទៅ ។

សម្តេច​គូសបញ្ជាក់​ថា «​ខួប​ទី​២០ គឺជា​ថ្ងៃ​ដែល​យើង​បញ្ចប់​នៃ​សង្គ្រាម តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ ។ នយោបាយ​ឈ្នះ​ឈ្នះ គឺជា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង​ទ ទួល​បាន​សន្តិភាព និង​ឯកភាព​ទឹកដី​របស់​យើង ហើយ​នយោបាយ​នេះ​បាន​នាំ​មក​នូវ​ការ អភិវឌ្ឍន៍​ទាំង​សេដ្ឋកិច្ច​សង្គម​ដែល​មិន​ឲ្យ​ប្រជាជន​ស្លាប់​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើបុណ្យ​វិមាន​ឈ្នះ​ឈ្នះ រួច​ក៏​នៅ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះជាតិ​៧ មក​រា ឆ្នាំ​១៩៧៩ -២០១៩ ។ សម្តេច​តេ​ជោ​លើក​ឡើង​ទៀត​ថា សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​មក​ដល់​សព្វ​ថ្ងៃនេះ​មិនមែន​តែ ហ៊ុន សែន , ហេង​សំ​រិ​ន ជា ស៊ី​ម និង​អ្នក​ផ្សេង​ទៀត​នោះ​ទេ ក៏​មាន​បាតដៃ​របស់​ជូន​ជីតា​របស់​ឪពុក​ម្តាយ​ក្មួយ​ៗ ដែល​បាន​បន្សល់​ទុកជា​មរតក​នូវ​ការ​អភិវឌ្ឍន៍​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

សូម​ជម្រាប​វិមាន​ឈ្នះ​-​ឈ្នះ ដែល​ជា​និម្មិតរូប​នៃ​សុខ​សន្តិភាព​កម្ពុជា និង​ជាតិ​លេច​ចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​សាងសង់​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គ្រោង​សម្ពោធ​ជា​ផ្លូវការ​ដ៏​ធំ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​(​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨) ផង​ដែរ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។ វិមាន​ឈ្នះ​ឈ្នះ​នេះ​បាន​ចាប់ផ្តើម​សាងសង់​ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​៨​ហិ​កតា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ កាល ដែល​បាន​លះបង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ។ ម្យ៉ាងទៀត​វិមាន​នេះ​ក៏​ជា​និម្មិតរូប​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន ក្រោយ​ពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ។ ជាង​នេះ​ទៀត​វិមាន​នេះ​នឹង​ក្លាយជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ