ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​រួច​ផុត​ជីវិត​ពី​ការ​ធ្លាក់​យន្ត​ហោះ ព្រោះទៅ​មិន​ទាន់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧​មួយ​គ្រឿង​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ LION AIR បាន​ធ្លាក់​ក្នុង​សមុទ្រ​កោះ​ជ្វា​ឥណ្ឌូ​ណេ​ស៊ី ជា​មួយ​​មនុស្ស​១៨៩​នាក់​ជិះ​ក្នុង​នោះ​ដែល​ប្រហែលជា​ត្រូវ​ស្លាប់​ទាំងអស់​។ ពួក​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧​មួយ​គ្រឿង​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ LION AIR បាន​ធ្លាក់​ក្នុង​សមុទ្រ​កោះ​ជ្វា​ឥណ្ឌូ​ណេ​ស៊ី ជា​មួយ​​មនុស្ស​១៨៩​នាក់​ជិះ​ក្នុង​នោះ​ដែល​ប្រហែលជា​ត្រូវ​ស្លាប់​ទាំងអស់​។

ពួក​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា ​គេ​ពិតជា​គ្មាន​ក្ដី​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ឡើយ​។​ បញ្ជី​ជន​រង​គ្រោះ​នឹង​មានការ​កើន​ចំនួន ប្រសិនបើ​បុរស​ម្នាក់​ឈ្មោះ​ SONY SETIAWAN ស្ថិត​ក្នុង​យន្តហោះ​នោះ​ដែរ​។​ យោង​តាម ​DAILY MAIL​ថា ប៉ុន្មាន​នាទី​មុន​ការ​​ហោះ​ឡើង​របស់​យន្តហោះ​នេះ អ្នក​ទទួលខុសត្រូវ​ម្នាក់​នោះ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូ​ណេ​ស៊ី ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្រុង​ហ្សា​ការ​តា មក​ជិះ​យន្តហោះ​នោះ​មិន​ទាន់​។

​ទីបំផុត​លោក​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​ផ្សេង​។ ​សារព័ត៌មាន​អង់គ្លេស​នេះ​បន្ត​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​ដំណើរ​វិជ្ជាជីវៈ លោក​ SONY SETIAWAN ពិតជា​អាយុ​ថ្លៃ​អស្ចារ្យ​ណាស់ ព្រះ​តាម​ធម្មតា​លោក ​និង​បណ្ដា​សហសេវិក​តែង​ធ្វើ​ដំណើរ​រៀង​រាល់​ស​ប្ដា​ហ៍​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​LION AIR នោះ​។

ដោយ​មាន​អារម្មណ៍​ញាប់​ញ័រ​ខ្លាំង​បំផុត​ចំពោះ​ព័ត៌មាន អំពី​ការ​ធ្លាក់​យន្តហោះ​នោះ លោក ​SONY SETIAWAN ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក តាម​សាកសួរ​ពេល​លោក​​ចុះ​ពី​យន្ត​ដែល​លោក​ជិះ​។ ​លោក​ថា​ខ្ញុំ​បាន​អាន​ព័ត៌មាន​ពី​ការ​ធ្លាក់​យន្តហោះ ខ្ញុំ​យំ​ព្រោះ​​មិត្តភក្ដិ​ច្រើន​នាក់​ជិះ​ក្នុង​យន្តហោះ​នោះ​។​ គ្រួ​សារ​ខ្ញុំ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ព្រោះ​គិត​ថា​ខ្ញុំ​ស្លាប់​ជាមួយ​គេឯង​ដែរ ហើយ​ម្ដាយ​ខ្ញុំ​យំ​ខ្លាំង​ណាស់​។ ​ប៉ុន្តែ​ខ្ញុំ​បាន​ប្រញាប់​ជូនដំណឹង​ប្រាប់​ពួក​គេ​ថា ខ្ញុំ​សុខ​សប្បាយ​ទេ​។

​ពេល​ធ្វើ​ដំណើរ​មក​កាន់​ព្រ​លាន​យន្តហោះ ខ្ញុំ​ពុំ​ដឹង​ហេតុ​អី​ក៏​ស្ទះចរាចរណ៍​ខ្លាំង​ម្ល៉េះ​នា​ព្រឹក​​នោះ​។ ​តាម​ធម្មតា​ខ្ញុំ​តែង​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​ហ្សា​ការ​តា​នា​វេលា​ម៉ោង​៣​ទៀប​ភ្លឺ តែ​ព្រឹក​នោះ​ខ្ញុំ​មក​យឺត​រហូត​ដល់​ម៉ោង​៦​និង​២០​នាទី​ទើប​មក​ដល់ ហើយ​ខ្ញុំ​ក៏​ខក​ជើងហោះហើរ​។

ក្រោយ​ការ​ធ្លាក់​យន្តហោះ​នេះ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា ពុំ​មាន​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ឡើយ ក្នុង​ចំណោម​មនុស្ស​ទាំង​១៨៩​នាក់​ជិះ​ក្នុង​យន្តហោះ​ធ្លាក់​ក្នុង​សមុទ្រ​នោះ​។​ពួក​អ្នក​មុជទឹក បាន​ធ្វើ​ប្រតិបត្តិការ​មុជ​ទៅ​កាន់​យន្តហោះ​នៅ​បាត​សមុទ្រ​។

ថង់​ដាក់​បំណែក​សាកសព​មនុស្ស​ជា​ច្រើន​រយ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប​ន្ទីរ​ពេទ្យ​ប៉ូលិស​ដើម្បី​ពិនិត្យ ខណៈ​សាច់ញាតិ​ជន​រង​គ្រោះ​រង់ចាំ​ដោយ​អន្ទះសារ​ព័ត៌មាន​ទាក់ទិន​នឹង​វាសនា​ពួក​គេ​។

ការិយាល័យ​ជាតិ​រុករក​និង​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​សី​ុ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​ថា មនុស្ស​ទាំង​១៨៩​នាក់​ជិះ​ក្នុង​យន្តហោះ ធ្លាក់​ក្នុង​សមុទ្រ​ពិតជា​ស្លាប់​អស់​ហើយ។ ​នាយក​ប្រតិបត្តិការ​របស់​ការិយាល័យ​នេះ លោក​BAMBANG SURYO AJI​គូសបញ្ជាក់​ថា ការ​អះអាង​បែប​នេះ​ព្រោះ​ផ្អែក​លើ​ស្ថានភាព​បំណែក​សាកសព​មនុស្ស​ទាំងឡាយ​ដែល​រក​ឃើញ​និង​ស្រង់​ចេញពី​ទឹក ដែល​ពុំ​មាន​សាកសព​ណាមួយ​នៅ​ល្អ​ទាំង​ដុល​ឡើយ​។​

លោក​ថា​អ្នក​មុជទឹក​ជាង​៤០​នាក់ ពេល​នេះ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​តាម​រក​តួ​យន្តហោះ​។ ​លោក​យល់​ថា​សាកសព​មនុស្ស​ច្រើន​នាក់​នៅ​ជាប់​ក្នុង​យន្តហោះ​។ បំណែ​ក​សាកសព​មនុស្ស​ព្រមទាំង​របស់របរ​ជា​ច្រើន​រក​ឃើញ ក្នុង​ទឹកសមុទ្រ​នៃ​ខេត្ត​ជ្វា​ខាងលិច​។ ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ចំនួន​សាកសព​មនុស្ស​ពិតប្រាកដ​ដែល​ស្រង់​បាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ