ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ខ្លាំង​ស្អី​ខ្លះ​ទេ​… ទុក​ជូន​អាជ្ញាធរ​ដោះស្រាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សារ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ បែក​មាត់​​ហូរ​ឈាម​ពេញ​ខ្លួន ខណៈ​ដែល​ជនសង្ស័យ​២​នាក់ ម្នាក់​បាន​អះអាង​ថា ខ្លួន​ជា​ក្រុម​ការងារ​របស់​កញ្ញា ធី សុវណ្ណ​ថា…

ខេត្តកណ្តាល ៖ អំពើ​ហិង្សារ​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ បែក​មាត់​​ហូរ​ឈាម​ពេញ​ខ្លួន ខណៈ​ដែល​ជនសង្ស័យ​២​នាក់ ម្នាក់​បាន​អះអាង​ថា ខ្លួន​ជា​ក្រុម​ការងារ​របស់​កញ្ញា ធី សុវណ្ណ​ថា និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើការ​ឃាត់​ទូក​ជន​រង​គ្រោះ​សង្ស័យ​នេសាទ​ខុសច្បាប់​(​ឆក់​ត្រី​) រហូត​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​ប្រើ​អំពើ​ហិង្សា​តែ​ម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ចំណុច​ចុង​ព្រែក​ឃ្លោក ស្ថិត​ក្នុងភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។

បើ​តាម​លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆេ​ង មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​មាន​ទី​លំនៅ​​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

ចំណែក​ជនសង្ស័យ​មាន​​២​នាក់ ១-​ឈ្មោះ​ហ្វី សើ​គី​នី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ តាម​ការ​អះអាង​របស់​សាមី​ខ្លួន​ថា ជា​ក្រុមការងារ​របស់​កញ្ញា​ធី សុវណ្ណ​ថា មាន​ទី​លំនៅ​​ភូមិ​ច្រាំង​ចំរេះ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ លី ម៉ាត់​សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​ព្រែក​ឃ្លោក មាន​ទីលំនៅ​ភូមិ លេខ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​ដុំ​ថ្ម​ចំនួន​១​ដុំ ម៉ូតូ​២​គ្រឿង (​ម៉ាក​វេ​វ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL 5250 ចំនួន​១​គ្រឿង​)​។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ តុលា វេលា​ម៉ោង​២១​និង​៣០​នាទី មានឈ្មោះ ហុ​ក ប៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កំពុង​ជិះទូក​ជាមួយ​ប្រពន្ធ​ឈ្មោះ ឆេ​ង មុំ ដើម្បី​បង្កៃ​សន្ទូច​​នៅ​ចុង​ព្រែក​ឃ្លោក ពេល​នោះ​មានឈ្មោះ ហ្វី សើ​គី​នី​ន និង​ឈ្មោះ​លី​ម ម៉ាត់​សារី ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ត្រឡប់​ពី​ចំណុច​ពាម​សូរ តាម​ផ្លូវ​ខាងត្បូង​ព្រែក​ឃ្លោក​ក៏​ជួប​ឈ្មោះ​​ហុ​ក ប៊ី និង​ឈ្មោះ​ឆេ​ង មុំ កំពុង​នេសាទ​ត្រី ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានការ​សង្ស័យ​អ្នក​ទាំង​២​នេសាទ​ត្រី​ខុស​ច្បាប់ ​(​ឆក់​) ក៏​សួរនាំ​ថា ពួក​បង​មាន​ឃើញ​អ្នក​ឆក់​ត្រី​ឬទេ? អ្នក​ទាំង​២​ឆ្លើយ​ថា ខ្ញុំ​រាយ​សន្ទូច​​ទេ ។ ពេល​នោះ​ជនសង្ស័យ​បានឃើញ​អា​គុយ​ចំនួន​១ នៅ​ក្នុង​ទូក​ក៏​សុំ​ត្រួតពិនិត្យ​ទូក ភ្លាម​នោះ​ឈ្មោះ​ហុ​ក ប៊ី មិន​ឱ្យ​ត្រួតពិនិត្យ​ក៏​បញ្ឆេះ​ម៉ាស៊ីន​ទូក​ចេញ​សំដៅ​ទៅ​ទិស​ខាងកើត (​ពាម​សូរ​) បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ទើប​ឈ្មោះ​លី​ម ម៉ាត់​សារី និង​ឈ្មោះ​​ហ្វី សើ​គី​នី​ន ជិះ​ម៉ូតូ​ដេញ​តាម​រួច​ឈប់​កាត់មុខ​ទូក​ក៏​ឈ្មោះ​លី ម៉ាត់​សារី​បាន​រើស​ដុំ​ថ្ម​ក្បែរផ្លូវ​គប់​សំដៅ​ទូក​ជន​រង​គ្រោះ​ចំនួន​១​ដុំ​ថ្ម ។

លោក​អធិការ​បន្ត​ទៀត​ថា ចំណេ​ក​ឈ្មោះ​ហ្វី​សើ​គី​នី​ន បាន​រើស​ដុំ​ដី​គប់​សំដៅ​ទូក​ជន​រង​គ្រោះ​​ចំនួន​២​ដុំ​បណ្តាល​ឱ្យ​ត្រូវ​ចំ​មុខ​ខាងស្ដាំ​ឈ្មោះ​ឆេ​ង មុំ ដែល​អង្គុយ​ខាង​ក្បាលទូក​របួស​​ហូរ​ឈាម​តែ​ម្តង​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ នាំ​ជន​រង​គ្រោះ​មក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​តា​លន់ ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ដើម្បី​សាកសួរ និង​បន្ត​អនុវត្ត​តាម​នីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ