រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កើតឡើង៤លើក(យប់០លើក)ស្លាប់ប្រុស៥នាក់ របួសធ្ងន់គ្មាន របួសស្រាល១នាក់ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង ។
មូលហេតុគ្រោះថ្នាក់ :ប្រជែង២លើកស្លាប់៣នាក់, បត់គ្រោះថ្នាក់២លើកស្លាប់១នាក់, ល្បឿន១លើកស្លាប់១នាក់ ។ សរុបស្លាប់៥នាក់ : ម៉ូតូ៤នាក់ (មិនពាក់មួក១នាក់) ថ្មើរជើងនាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ១លើកស្លាប់១នាក់, ម៉ូតូនឹងរថយន្តតូច២លើក ស្លាប់៣នាក់, ម៉ូតូនឹងថ្មើរជើង១លើកស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន៧គ្រឿងក្នុងនោះមាន : ម៉ូតូ៤គ្រឿង, រថយន្តតូច៣គ្រឿង,ថ្មើរជើង១នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ២លើក, រថយន្តតូច២លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ១លើក,ផ្លូវខេត្ត៣លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ២លើកស្លាប់៣នាក់របួស១នាក់,ខេត្តកំពង់ធំ១លើក ស្លាប់១នាក់ និងខេត្តស្វាយរៀង១លើក ស្លាប់១នាក់ ។ លទ្ធផលត្រួតពិនិត្យថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ : មធ្យោបាយចូលគោលដៅ៥១៩៤គ្រឿង (ម៉ូតូ៦០%) មធ្យោបាយល្មើស៥៧៩គ្រឿង (ម៉ូតូ៨២%) អប់រំ២១១គ្រឿង(ម៉ូតូ២៦%) មធ្យោបាយពិន័យ៣៦៨គ្រឿង(ម៉ូតូ៩៩%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានចុះអនុវត្តចំនួន៣៨គោលដៅ ម៉ូតូចូលគោលដៅ៣៨១២គ្រឿង អប់រំ១៤២គ្រឿង ពិន័យសរុប១១៩៥គ្រឿង (មួក៨៣៩គ្រ, កញ្ចក់២៨០គ្រឿង, ស្រវឹងគ្មាន, ផ្សេងៗ៧៦គ្រឿង ៕
ចែករំលែកព័តមាននេះ