ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣​នាក់ ម្តាយ ​និង​ឪពុក​កំពុង​សុំ​ឲ្យ​សម្តេច​ជួយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្តី​ប្រពន្ធ​រួម​នឹង​កូន​ចំនួន​៤​នាក់ មាន​ជីវភាព​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន លុះ​ពេល​ដែល​មាន​ផ្ទៃពោះ​កូន​ទី​៥ ស្រាប់តែ​ប្រ​សូត្រ​មក​បានកូន​ភ្លោះ​ដល់​ទៅ​៣​នាក់ ប្រុស​ទាំង​បី នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ចាម ៖ ប្តី​ប្រពន្ធ​រួម​នឹង​កូន​ចំនួន​៤​នាក់ មាន​ជីវភាព​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន លុះ​ពេល​ដែល​មាន​ផ្ទៃពោះ​កូន​ទី​៥ ស្រាប់តែ​ប្រ​សូត្រ​មក​បានកូន​ភ្លោះ​ដល់​ទៅ​៣​នាក់ ប្រុស​ទាំង​បី នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៨ ។

ជាមួយ​នោះ​ម្តាយ​កំពុង​តែ​ខ្វល់ខ្វាយ​មិន​មាន​លុយ​ទិញ ទឹកដោះគោ​ឲ្យ​កូន​បៅ​នោះ​ទេ មាន​តែ​លើកដៃ​ម្រាម​ដប់​សំពះ​សុំ​ក្តី​សណ្តោស​ប្រណី ពី​សម្តេច​តេ​ជោ សូម​ឲ្យ​សង្គ្រោះ​កូនភ្លោះ​៣​នេះ​បាន​រស់​ផង ។

ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​ឈ្មោះ ចាន់ រុន អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ
ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មានកូន​ប្រុស​ចំនួន​៤​នាក់ ដោយ​ប្តី​ឈ្មោះ គង់ សុ​ខុន អាយុ​៤៤​ឆ្នាំ ប្រកប​របរ​ធ្វើ​ជាងសំណង់ ក្នុង​១​ថ្ងៃ​បាន​ប្រាក់​ចំនួន​២៥.០០០​រៀល ដើម្បី​យក​មក​ទិញ​អង្ករ​ដាំបាយ​ហូប ដោះស្រាយ​ជីវភាព​ទាំង​ត្រដាបត្រដួស ។

មុន​ពេល​មាន​ផ្ទៃពោះ​កូន​ទី​៥ គាត់​ក៏​បាន​ធ្លាប់​ធ្វើ​កម្មករ​យួរ​កំបោរ​ឲ្យ​គេ​ក្នុង​១​ថ្ងៃ​បាន​ប្រាក់​ចំនួន​២​ម៉ឺន​រៀល​ផង​ដែរ ។ ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​៣​ប្រាប់​បន្ត​ថា លុះ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​កូន​ទី​៥​នេះ មិន​បាន​ចេញ​ទៅ​ធ្វើការ​ដូច​ធ្លាប់​ទៅ​ដាំ​កូន​កៅស៊ូ​ឲ្យ​គេ​ដល់​ខេត្តក្រចេះ និង​ខេត្តរតនៈគិរី ប្តី​តែ​ម្នាក់​ត្រូវ​រាប់​រង​រក​លុយ​ដើម្បី​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ដោយ​លំបាក​បំផុត ។ ស្រប​ពេល​ដែល​មាន​ផ្ទៃពោះ​បាន​ជាង​៣​ខែ​ក៏​បាន​ឲ្យ​គ្រូពេទ្យ​នៅ​ថ្នល់ទទឹង​ឆ្លុះ​អេកូ​មើល ឃើញ​កូនភ្លោះ​ដល់​ទៅ​៣​នាក់ មក​ដល់​យប់​ថ្ងៃ​ទី​២៤ តុលា ពេល​ដែល​ឈឺពោះ​ក៏​ត្រូវ​បាន​ប្តី​ជូន​មក​ពេទ្យ​ខេត្តកំពង់ចាម ។ លុះ​យប់​ទាប​ភ្លឺ​ប្រ​សូត្រ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​ប្រុស​ទាំងអស់ ក្នុង​នោះ​កូន​បង​គេ​ទង្ង​ន់​១,១០​គីឡូក្រាម កូន​ទី​២​ទង្ង​ន់​១,១០​គីឡូក្រាម និង​កូន​ទី​៣​ទម្ងន់​១,៣០​គីឡូក្រាម ។ បន្ទាប់​ពី​ប្រសូត​កូន​រួច សុខភាព​របស់​គាត់​ត្រូវ​ចុះ​ខ្សោយ ហើយ​ឈឺ​ត្រង់​ដៃ​ស្បូន និង​ព្រួយបារម្ភ​មិន​មាន​លុយ​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ឡើយ ។ ដូច្នេះ​មាន​តែ​ម្រាមដៃ​ដប់​សំពះ​សុំ​ក្តី​សណ្តោស​ប្រណី​ពី​សម្តេច​តេ​ជោ សូម​ជួយ​សង្គ្រោះ​កូនភ្លោះ​ទាំង​៣​នោះ​ផង ។

ឪពុក​កូនភ្លោះ​៣​នាក់ ឈ្មោះ​គង់ សុ​ខុន អាយុ​៤៤​ឆ្នាំ ប្រាប់​ថា នៅ​ពេល​ដែល​ប្រពន្ធ​បាន​ឈឺពោះ​នោះ
ក៏​ប៉ាវ​ម៉ូតូ​កង់​៣​របស់​គេ​ជិះ​មក​ពេទ្យ​ខេត្តកំពង់ចាម ហើយ​ប្រ​សូត្រ​បានកូន​ភ្លោះ​ប្រុស​ដល់​ទៅ​៣​នាក់​គាត់​ពិតជា​មាន​ក្តី​កង្វល់​មិនដឹង​ថា តើ​រក​លុយ​ពី​ណា​មក​ទិញ​ទឹកដោះគោ​ឲ្យ​កូន​បៅ​នោះ​ទេ ការងារ​សំណង់​ក៏​មិន​បាន​ធ្វើ​ទៀត ។ មាន​តែ​សុំ​ក្តី​ករុណា​ពី​សម្តេច​តេ​ជោ សូម​មេត្តា​ជួយ​ផ្តល់​ជា​ថវិកា និង​ទឹកដោះ​គោ ដើម្បី​សង្គ្រោះ​ដល់​កូនភ្លោះ​ទាំង​៣​ផង ព្រោះ​សម្តេច​ចាត់​ទុក​ថា កូនភ្លោះ​៣​ជា​ចៅ​របស់​សម្តេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ