ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាសង្ខារមិនទៀងលើបង្គងស្នេហ៍ជាមួយស្រីក្មេង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​អាយុ​៧១​ឆ្នាំជា​អនុប្រធាន​ភូមិ បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​រូប​គាត់​ណាត់ជួប​ស្រី​ស្នេហ៍​ចូល​ទៅ​រួមមេត្រី​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ពេញ​មួយ​រាត្រី លុះដល់​វេលា​ជិត​ភ្លឺ បន្ទាប់​ពី​រួមរ័ក ​ចុង​ក្រោយរួច​ស្រាប់តែ​គាត់​មាន​អាការ​មិន​ស្រួ​ស​ខ្លួន ។ ពេល​នោះ​…

រាជធានី​ភ្នំពេញ ៖ លោកតា​ម្នាក់​អាយុ​៧១​ឆ្នាំជា​អនុប្រធាន​ភូមិ បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ក្រោយ​ពី​រូប​គាត់​ណាត់ជួប​ស្រី​ស្នេហ៍​ចូល​ទៅ​រួមមេត្រី​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ពេញ​មួយ​រាត្រី លុះដល់​វេលា​ជិត​ភ្លឺ បន្ទាប់​ពី​រួមរ័ក ​ចុង​ក្រោយរួច​ស្រាប់តែ​គាត់​មាន​អាការ​មិន​ស្រួ​ស​ខ្លួន ។ ពេល​នោះ​ ស្រី​ស្នេហ៍​កោសខ្យល់​ឲ្យ​រួចរាល់ នាង​ក៏​ចូល​ទៅ​ងូតទឹក លុះ​ពេល​ចេញ​មក​វិញ​ ស្រាប់តែ​ឃើញ​លោកតា​ដេក​ស្លាប់​ចំហ​មាត់​ធ្លុង​បាត់​ទៅ​ហើយ ។ សមត្ថកិច្ច​ដែល​ទៅ​ពិនិត្យ​បញ្ជាក់​ថា ​លោកតា​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ។

ហេតុការណ៍​ខាងលើ​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែតុលា នៅផ្ទះ​សំណាក់​យីហោ​«​ភ្នំ​មាស​» ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លោកតា​ដែល​ស្លាប់​នេះ ​ឈ្មោះ ខៀវ ឃឺ​នជា​អនុប្រធាន​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មិន​មានអ្នក​ណា​ដឹង​ឡើយ​ថា លោកតា​មាន​ថាមពល​រួមរ័ក​ជាមួយ​ស្រី​ស្នេហ៍​បាន​ប៉ុន្មាន​ដង​ទេ ប៉ុន្តែ​សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​ស្រោមអនាម័យ​ដែល​ប្រើ​រួច​ចំនួន​២ ដាក់​ក្នុង​កន្ត្រក​សំរាម​ក្នុង​បន្ទប់​នោះ ។ នៅ​ក្នុង​របាយការណ៍​របស់​នគរបាល​បាន​បញ្ជាក់​ថា លោកតា​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​វ័យ​៣២​ឆ្នាំ​ម្នាក់ ដែល​ជា​ចុងភៅ​ប្រចាំ​ហាង​មួយ​នៅ​ម្ដុំ​ផ្សារ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល ។

កន្លង​មក ពួក​គាត់​ទាំង​២​នាក់​ តែង​ណាត់ជួប​គ្នា​នៅផ្ទះ​សំណា​ក់​ភ្នំ​មាស​នេះ​ជា​បន្តបន្ទាប់ មិនមែន​ទើបតែ​លើក​ទី​១​នោះ​ឡើយ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែតុលា ពួក​គាត់​បាន​ណាត់ជួប​គ្នា​នៅផ្ទះ​សំណាក់​ភ្នំ​មាស​ទៀត ប៉ុន្តែ​ទាល់តែ​ដល់​វេលា​ម៉ោង​ប្រហែលជា​៧​និង​៣០​នាទី​យប់​ទើប​ពួក​គាត់​ទៅ​ជួប​គ្នា​នៅផ្ទះ​សំណា​ក់​នោះ ។

ពួក​គាត់​បាន​ដេក​នៅ​ជាមួយ​គ្នា​ពេញ​១​យប់ រហូត​ដល់​វេលា​ទៀប​ភ្លឺ​គឺ​ក្រោយ​ពេល​រួមរ័ក​រួច ដែល​របាយ​ការណ៍​​សរសេរ​តាម​ការ​ផ្តល់​ចម្លើយ​ពី​ស្រី​ស្នេហ៍​របស់​លោកតា​ថា​ពេល​រួមរ័ក​រួចរាល់ លោកតា​បាន​ត្អូញ​ប្រាប់​នាង​ថា​មិនសូវ​ស្រួលខ្លួន ។ ពេល​នោះ​នាង​បាន​កោសខ្យល់​ឲ្យ​គាត់ រួចរាល់​ហើយ​ទើប​នាង​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ដោយ​ឲ្យ​លោកតា​អង្គុយ​លើ​គ្រែ​ពូក​ម្នាក់ឯង ។

ពេល​ងូតទឹក​រួច​ចេញ​មក​វិញ ស្រាប់តែ​នាង​ឃើញ​លោកតា​ជា​ប្រុស​ស្នេហ៍​ដេក​ហាមាត់​ទទឹង​គ្រែ​ដោយ​សំយុងជើង​ចុះ​ក្រោម ។ ភ្លាម​ៗ នាង​បាន​ចាប់​អង្រួន​ប៉ុន្តែ​លោកតា​នៅ​តែ​មិនដឹង​ខ្លួន ទើប​នាងរ​ត់ទៅ​ហៅ​ម្ចាស់ផ្ទះ​សំណាក់​ឲ្យ​មកជួយ​មើល ហើយ​ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា លោកតា​ស្លាប់​ហើយ ។ ហេតុការណ៍​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បន្តិច​ក្រោយមក នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​លោក​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណា​រ័​ត្ន បាន​មក​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។

ជា​លទ្ធផល​បង្ហាញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ហើយ​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ