ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​វ័យ យោគ​យល់​​ សាម​គ្គី​គ្នា​នាំ​ឱ្យ​​រីកចម្រើន

10 ឆ្នាំ មុន

ដើម្បី​សង្គម​គ្រួសារ​ សហ​គមន៍​ និង​សង្គម​ជាតិ​អាច​រីក​ចម្រើន​​ទៅ​បាន​លុះ​ត្រា​តែ​ប្រជា​ជន​ចេះ​យោគ​យល់​លះ​បង់​ ចេះ​សហ​ការ​ រួប​រួម​សាម​គ្គី​គ្នា ហើយ​មុន​នឹង​ធ្វើ​អ្វី​ត្រូវ​គិត​ប្រយោជន៍​រួម​ជា​ធំ​ ។​លោក​ហេង​ ចាន​់​ថន​ និស្សិត​បរិញ្ញា​បត្រ​​ជាន់​ខ្ពស់​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​បានលាត​ត្រដាង​ថា ក្រៅ​ម៉ោង​សិក្សា​​ខ្ញុំ​តែង​ធ្វើ​ការ​ងារ​ដែល​មាន​ប្រយោជន៍​រួម​ ទោះ​ការ​ងារ​នោះ អ្នក​ខ្លះ​​គិត​ថា

​ដើម្បី​សង្គម​គ្រួសារ​ សហ​គមន៍​ និង​សង្គម​ជាតិ​អាច​រីក​ចម្រើន​​ទៅ​បាន​លុះ​ត្រា​តែ​ប្រជា​ជន​ចេះ​យោគ​យល់​លះ​បង់​ ចេះ​សហ​ការ​ រួប​រួម​សាម​គ្គី​គ្នា ហើយ​មុន​នឹង​ធ្វើ​អ្វី​ត្រូវ​គិត​ប្រយោជន៍​រួម​ជា​ធំ​ ។​លោក​ហេង​ ចាន​់​ថន​ និស្សិត​បរិញ្ញា​បត្រ​​ជាន់​ខ្ពស់​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​បានលាត​ត្រដាង​ថា ក្រៅ​ម៉ោង​សិក្សា​​ខ្ញុំ​តែង​ធ្វើ​ការ​ងារ​ដែល​មាន​ប្រយោជន៍​រួម​ ទោះ​ការ​ងារ​នោះ អ្នក​ខ្លះ​​គិត​ថា តូច​តាច​ក៏​ដោយ​ តែ​វា​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ។​

ខ្ញុំ​ធ្លាប់​ជា​និស្សិត​ស្ម័គ្រ​ចិត្ត​ក្នុង​សកម្ម​ភាព​​វាស់​វែង​ដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​នៅ​ខេត្ត​កំពង់​ស្ពឺ​ ការ​ងារ​ទាំង​​នេះ​បាន​ជួយ​ដល់​ប្រជា​ជន​ឱ្យ​ពួក​គាត់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធ​ិ​លើ​ទំហំ​ដី​ដែល​បាន​កាន់​កាប់​។ ក្រៅ​ពី​នេះ​នៅ​ឯ​​ខេត្ត​ពោធិ៍​សាត់​ ខ្ញុំ​បាន​ទៅ​ជួយ​ពន្យល់​ណែ​នាំ​ដល់​ប្អូនៗ​​ជា​សិស្សា​នុសិស្ស​នៅ​វិទ្យា​ល័យ​ឱ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ពី​របៀប​តម្រង់​​ទិស​មុខវិជ្ជា​ដែល​ត្រូវ​រៀ​ន​​នៅ​មហា​វិទ្យា​ល័យ​ និង​ប្រាប់​ពី​ភាព​ខុស​ប្លែក​គ្នា​ខ្លះៗ​រវាង​ការ​រៀន​នៅ​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​ឱ្យ​បាន​ច្រើន​កុំ​ឱ្យ​ពួក​គាត់​ធ្វេស​ប្រហែស​ ។

និស្សិត​រូប​នេះ​និយាយ​ទៀត​ថា ចំពោះ​និស្សិត​ដូច​គ្នា​ ឬ​សិស្ស​ជំនាន់​ក្រោយ​ខ្ញុំ​បាន​ជួយ​ផ្តល់​យោបល់​ ជួយ​បង្រៀ​ន​ និង​ជួយ​បង្ហាញ​ខ្លះៗ​ពី​របៀប​រស់​​​នៅ​ទី​ក្រុង​ ។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​​យើង​ទាំង​អស់​គ្នា​កើន​ចំណេះ ​​មាន​បទ​ពិសោធន៍ មាន​​​ភាព​ស្និទ្ធ​ស្នាល​ ចេះ​ជួយ​គ្នា មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ​ ជា​ពិសេស​ធ្វើ​ឱ្យ​​យើង​ចេះ​គោរព​ អាណិត​ស្រឡាញ់​គ្នា​ទៅ​វិញ​​ទៅមក​ឈាន​ទៅ​មាន​ការ​រីក​ចម្រើន​ដល់​សង្គម​គ្រួសារ សហ​គមន៍ និង​សង្គម​ជាតិ​​៕