ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​ឃាតករ​សម្លា.ប់មនុស្ស​​ច្រក​ការុង​ទម្លាក់​អណ្តូង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃាតករម្នាក់​ដែល​សម្លាប់​មនុស្ស​ច្រក​ការុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​កាលពី​៦​ខែ​មុន ត្រូវ​បាន​សម​ម​ត្ថ​កិច្ច​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​៦​ខែ​១២​ថ្ងៃ​រួច​មក ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ម៉ោង​៣​រសៀល នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ គឺ​ចាប់​ឃាត់ខ្លួន​បាន​នៅផ្ទះ​ជនសង្ស័យ​តែ​ម្ដង​។…

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃាតករម្នាក់​ដែល​សម្លាប់​មនុស្ស​ច្រក​ការុង​ទម្លាក់​ក្នុង​អណ្ដូងទឹក​កាលពី​៦​ខែ​មុន ត្រូវ​បាន​សម​ម​ត្ថ​កិច្ច​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​៦​ខែ​១២​ថ្ងៃ​រួច​មក ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ម៉ោង​៣​រសៀល នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ គឺ​ចាប់​ឃាត់ខ្លួន​បាន​នៅផ្ទះ​ជនសង្ស័យ​តែ​ម្ដង​។

តាម​របាយការណ៍​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កូន​មុំ និង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ គៀល ការ​ទួត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង រស់នៅ​ភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ស៊ូ សៀ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ​មានមុខ​រប​រកស៊ី​ឈើ មាន​ទីលំនៅ​ជាមួយ​គ្នា ។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ជនសង្ស័យ​ជា​ឃាតករ​បាន​សម្លាប់​ជន​រង​គ្រោះ​​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ទៅ​ម៉ោង​៨​យប់​នៅ​ចំណុច​ដ៏​ស្ងាត់​នៅ​ចំការ​ចន្ទី របស់​អ្នក​ភូមិ ស្ថិត​នៅ​ក្នុងភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ។

សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​រត់គេច​ខ្លូ​ន​អស់​រយៈពេល​៦​ខែ​១២​ថ្ងៃ​គត់​ហើយ ពេល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសា​គំនុំ​អំពី​រឿង​ខឹង​ជន​រង​គ្រោះ​បាន​ជំពាក់​លុយ​ថ្លៃ​ទិញ​ឈើ​មិន​ព្រម​សង ហើយ​ខ្លួន​ក៏​មានគំនិត​តេ​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ណាត់គ្នា​ជួប​កន្លែង​កើតហេតុ ។

ជនសង្ស័យ​សារភាព​បន្ត​ថា ពេល​ជន​រង​គ្រោះ​មក​ដល់​ក៏​យក​កាំបិត​ផ្គាក់​កាប់​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក​ពីក្រោយ​ជិត​ដាច់​.​ក បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ រួច​ជនសង្ស័យ​ជា​ឃាតករ បាន​យក​សាកសព​ញាត់​ចូល​ក្នុង​កា​រ៉ុ​ង​ដឹក​តាម​ម៉ូតូ​ចម្ងាយ​៤០០​ម៉ែត្រ​ទម្លាក់​សព​ចូល​ក្នុង​អណ្ដូងទឹក​មាន​ជំរៅ​៥​ទៅ​៦​ម៉ែត្រ ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​នេះ សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត រួម​ទាំង​មានការ​ចូលរួម​ពី​សំណាក់​ក្រឡាបញ្ជី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កន្លែង​សម្លាប់​ជន​រង​គ្រោះ ដើម្បី​ធ្វើ​ត្រាប ។

បើ​តាម​ស​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​ពិត​ប្រា​ដក សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ជន​សង្ស័យ​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ