ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចិន… គាត់ប៉ងនាំចេញគ្រឿងញៀ.នជិត២គីឡូ

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែតុលា​កន្លង​ទៅកម្លាំងនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រ​លានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយមន្ត្រី​គយ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​ដែល​បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែតុលា​កន្លង​ទៅកម្លាំងនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រ​លានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយមន្ត្រី​គយ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម​ដែល​បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ជនសង្ស័យ​ឈ្មោះ Yu Wei Yi ភេទ​ប្រុសអាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៤៦២៩២៣បម្រុង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង ប្រទេស​ចិន ។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា បុរស​ជនជាតិ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​មាន​សារធាតុ​ញៀន​លាក់​ក្នុង​កញ្ចប់​រុំ​ជាប់​នៅ​ភ្លៅ​ទាំង​សងខាង​និង​ដងខ្លួន​សរុប​ចំនួន​៤​កញ្ចប់ ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ដែល​មាន​ទម្ងន់​១.៩៩៤,៧២​ក្រាម ។

លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សមត្ត​កិច្ចរ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​មែន ដែល​បម្រុង​នាំ​យក​សារធាតុ​ញៀន​ជិត​២​គីឡូក្រាម​ទៅ​កាន់​ទីក្រុង​ហុងកុង ប្រទេស​ចិន ។

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទទួលពី​មនុស្ស​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា ប្រគល់​ឲ្យ​រូបគេ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង​តាម​ជើង​យន្តហោះ ។ ពេល​ទៅ​ដល់​ហុងកុង​មាន​មនុស្ស​ចាំ​ទទួលយក តែ​មិន​ទាន់​បាន​ចេញ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ