ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាម​ៗ​ព្យាយាម​រត់គេច​ខ្លួនតែ​ត្រូវ​សមត្ថកិច្ច​ប្រដេញ​ចាប់​ទាល់តែ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ល្បឿន​លឿន​ផង​នោះ​បាន​ជ្រុល​ទៅ​កៀរ​នឹង​ម៉ូតូ​២​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ចំនួន​៤​នាក់ ហើយ​អ្នកបើកបរ​រថយន្ត​ប្រឹង​ព្យាយាម​បើក​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ល្បឿន​លឿន​ផង​នោះ​បាន​ជ្រុល​ទៅ​កៀរ​នឹង​ម៉ូតូ​២​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ចំនួន​៤​នាក់ ហើយ​អ្នកបើកបរ​រថយន្ត​ប្រឹង​ព្យាយាម​បើក​រត់គេច​ខ្លួន​មិន​ទទួលខុសត្រូវ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ជិត​ផ្សារ​ប៉េសេ​ចាស់ ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ហើយ​ឃាត់​រថយន្ត​បាន​នៅ​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​បេតុង​បឹង​តា​ម៉ាត ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់ និង​នារី​២​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ Zoomer-X ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FV-6958 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GB-8693 ហើយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​ជិះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​សណ្តោង​កុង​តឺន័រ ម៉ាក HINO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-0111​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ល្បឿន​លឿន​ក៏​រ៉េ​ចង្កូត​ទៅ​កៀរ​នឹង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ទាំង​៤​នាក់​ដួល​រង​របួសរ​លាត់ដៃរ​លាត់ជើង ដាច់​មុខដាច់​មាត់ ។

​ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​បង្ក​គឺ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ជិត​១​គីឡូម៉ែត្រ​រហូត​ដល់​មុខ​នឹង​ស្ថានីយ​ប្រេង​ឥ​ន្ធ​នះ PTT ផ្លូវ​៣១៧ កែង​នឹង​ផ្លូវ​បេតុង បឹង​តា​ម៉ាត ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ​អ្នក​រង​របួស​ប្រុស​ស្រី​ទាំង​៤​នាក់ ត្រូវ​បាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ