ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ជិត​១​ឆ្នាំ ស្មាន​តែ​គេ​ភ្លេច ដឹង​អី​វិល​វិញ ដូច​មក​រក​គុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ តុលា សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់ ពាក់​ព័ន្ធ​ករណី​​​លួច ។ ជនជាប់ចោទ​ឈ្មោះ ផេង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ តុលា សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់ ពាក់​ព័ន្ធ​ករណី​​​លួច ។

ជនជាប់ចោទ​ឈ្មោះ ផេង ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​អូ​ស្សី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនជាប់ចោទ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដីកា​នោះ​បាន​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ ផេង ហេង ត្រូវ​បាន​សាលក្រម​កំបាំង​មុខ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ ពី​បទ​​លួច ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩៥Eo ផ្លូវ​លេខ​១៦៦ សង្កាត់​អូ​រ​ឫ​ស្សី​២ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៧ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៥៣ មាត្រា ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​ចាប់ខ្លួន​ជនជាប់ចោទ​បាន​ត្រូវ​ឲ្យ​សមត្ថកិច្ច នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​តែ​ម្តង ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នេះ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដូច​សាលក្រម​ផ្តន្ទាទោស​កំបាំង​មុខ​នោះ​មែន តែ​បាន​គេចខ្លួន​ជិត​១​ឆ្នាំ​ហើយ ស្មាន​តែ​រួចខ្លួន ដឹង​អី​វិល​វិញ ដូច​វិល​មក​ជាប់គុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ