ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​ម្នាក់​ជា​មន្ត្រី​នគរបាល ក្នុង​ចំណោម​ប្រុស​ស្រី​៥​នាក់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល ម្នាក់​រួម​ជាមួយ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ផ្សេង ទៀត​រួម​ថ្នាំ​ញៀន​ជាង​១០០​ក្រាម​បញ្ជូន​មក កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ ជំនាញ​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល ម្នាក់​រួម​ជាមួយ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ផ្សេង ទៀត​រួម​ថ្នាំ​ញៀន​ជាង​១០០​ក្រាម​បញ្ជូន​មក កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង
ញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ការិយាល័យ ជំនាញ​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០​១៨​ នេះ​ថា​ ប្រតិបត្តិការ​នៃ​ការ​ចុះ​បង្ក្រាប​មុខ​សញ្ញា​ចែកចាយ​ថ្នាំ​ញៀន​នោះ បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២០ តុលា ២០១៨ នៅ​ទី តាំង​ផ្សេង​គ្នា​ក្នុង​ដែនដី​ក្រុង​ស្ទឹង​ត្រែង​ខេត្ត​ស្ទឹង​ត្រែង​។

មន្ត្រី​នគរបាល​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ថា ការ​បង្ក្រាប​ករណី​ចែកចាយ​ថ្នាំ​ញៀន​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៥​នាក់ ក្នុង​នោះ​៤​នាក់​ជា​បុរស និង​ម្នាក់​ជា​ស្ត្រី ហើយ​ក្នុង​ចំណោម​៥​នាក់ នោះ​មាន​ម្នាក់ គឺជា​មន្ត្រី​នគរបាល​ខេត្ត​ឈ្មោះ ម៉ៅ មក​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បំរើ​ការងារ​នៅ​ការិយា
ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។

លោក​បាន​បន្ត​ថា ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​ice ម៉ា​ទឹកកក​បាន​ជាង​១០០​ក្រាម រួម​នឹង​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ និង​កសាង​សំណុំរឿង​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ