ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អ ! ក្រុម​និស្សិត​នាំ​គ្នា​សម្រុក​ទៅ​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រុម​និស្សិត​ជា​ច្រើន​នៅ​ក្នុង​ខេត្តតាកែវ​បាន​នាំ​គ្នា​សម្រុក​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ​របស់​សកល​វិទ្យាល័យ បៀ​ល​ប្រាយ សាខា​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន…

ខេត្តតាកែវ ៖ ក្រុម​និស្សិត​ជា​ច្រើន​នៅ​ក្នុង​ខេត្តតាកែវ​បាន​នាំ​គ្នា​សម្រុក​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ​របស់​សកល​វិទ្យាល័យ បៀ​ល​ប្រាយ សាខា​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន និង​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ខេត្តតាកែវ​ប្រមាណ​២០​ស្ថាប័ន​បាន​មក​ជ្រើសរើស​និស្សិត​ផ្ទាល់​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ​នេះ ។​

លោក ញ៉ែ​ម សា​មុត នាយក​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ​បានអោយ​ដឹង​ថា សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ខេត្ត​ដើម្បី​រៀបចំ​តាំង​ពិ​ព​ណ៏​ការងារ​ជូន​និស្សិត និង​មហាជន​ដែល​កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ ឲ្យ​មក​ដាក់​ពាក្យ​និង​ផ្ដល់​ឱកាស​ល​ដល់​និស្សិត​បាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ដើម្បី​ដឹង​ពី​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន ។​

​លោកនាយក​សាកលវិទ្យាល័យ​បានឱ្យ​ដឹង​បន្ត​ថា សាកលវិទ្យាល័យ​បាន​ធ្វើការ​បណ្ដុះបណ្ដាល​និស្សិត​ប្រកបដោយ​គុណភាព​ចំណេះដឹង ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​និស្សិត​ដែល​រៀន​ចប់​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សិ​ល​ធម៌​វិជ្ជាជីវៈ ។​

​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ​បាន​បង្ហាញ​ថា អា​ត្រា​និស្សិត​ក​ម្រឹត​បរិ​ញ្ញា​ប័ត​រង​ដែល​បាន​បញ្ចប់​កា​សិក្សា​មានការ​ងារ​ធ្វើ​ប្រមាណ​៨២,៨​ភាគរយ និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​មានការ​ងារ​ធ្វើ​ចំនួន​៩៤,២​ភាគរយ និង​និស្សិត​ក​ម្រឹត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​មានការ​ងារ​ធ្វើ​ចំនួន​១០០​ភាគរយ​។​

​និស្សិត​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្តតាកែវ​កញ្ញា នៃ ស​ម្ភ​ស្ស​ន៏ ដែល​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ​បាន​ចាត់​ទុក​នេះ​ជា​ឱកាស់ល្អ​សម្រាប់​ឲ្យ​និស្សិត​អាច​ប្រាស្រ័យ​ទាក់ទង និង​ដាក់​ពាក្យ​ដោយ​ផ្ទាល់​ចំពោះ​ក្រុមហ៊ុន​ដែល​និស្សិត​ចង់​ធ្វើការ ហើយ​កញ្ញា​សង្ឃឹម​៧០​ភាគរយ​ថា​ខ្លួន​នឹង​អាច​ធ្វើតេស្ត​ជាប់​សម្រាប់​បំរើ​ការងារ​ជា​អ្នកលក់​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មក​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ការ​តាំង​ពិ​ព​ណ៏​ការងារ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ