ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​២១​នាក់​កើតឡើង​ក្នុងថ្ងៃ​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​១១​លើក (​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៤​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​)​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​១១​លើក
(​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៤​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​)​។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​, កត្តា​យាន​២​លើក​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​៣​នាក់​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​៤​នាក់ (​មិន​ពាក់មួក​៣​នាក់​) រថយន្ត​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​កង់​១​លើក​, រថយន្ត​ក្រឡាប់​១​លើក ស្លាប់​២​នាក់​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន​: ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​,​កង់​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​២​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​ស្រី​២​នាក់ របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥៥៥៩​គ្រឿង​(​ម៉ូតូ​៦៣%), មធ្យោបាយ​ល្មើស​៩៣៣​គ្រឿង​(​ម៉ូតូ​៨៣%), អប់រំ​៤១០​គ្រឿង​(​ម៉ូតូ​២៧%),​មធ្យោបាយ​ពិន័យ​៥២៣​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៦០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៤២៨​គ្រឿង​, អប់រំ​២០៦​គ្រឿង​, ពិន័យ​ចំនួន​សរុប​១២៥៨​គ្រឿង (​មួក​៨៥៤​គ្រឿង​, កញ្ចក់​១៥៥​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១៤៩​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ