ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រឆាំង​តំបន់​ហាម​ហោះហើរ​នៅ​ព្រំដែន​កូរ៉េ​ទាំង​២

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ ៖ ប្រភព​អា​មេ​រិ​ក​២​និយាយ​កាលពី​ថ្ងៃ​ទី​៨ ​តុលា​ថា សហរដ្ឋអាមេរិក​ប្រឆាំង​ចំពោះ​ការ​បង្កើត​តំបន់​ហាម​ហោះហើរ តាម​បណ្ដោយ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ដែល​​ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​ព្យុ​ង​យ៉ាង ​ព្រមព្រៀង​គ្នា​បង្កើត​ចាប់ពី​ដើមខែ​ខាង​មុខ​នេះ​ទៅ។ វា​ពុំ​មែន​ជា​លើក​ដំបូង​ទេ…

សហរដ្ឋអាមេរិក​-​កូរ៉េ ៖ ប្រភព​អា​មេ​រិ​ក​២​និយាយ​កាលពី​ថ្ងៃ​ទី​៨ ​តុលា​ថា សហរដ្ឋអាមេរិក​ប្រឆាំង​ចំពោះ​ការ​បង្កើត​តំបន់​ហាម​ហោះហើរ តាម​បណ្ដោយ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២ ដែល​​ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​ព្យុ​ង​យ៉ាង ​ព្រមព្រៀង​គ្នា​បង្កើត​ចាប់ពី​ដើមខែ​ខាង​មុខ​នេះ​ទៅ។

វា​ពុំ​មែន​ជា​លើក​ដំបូង​ទេ ​ដែល​មានការ​ខ្វែងគំនិត​គ្នា​រវាង​កូរ៉េ​ខាងត្បូង ​និង​សហ​រដ្ឋ​អាមេរិក ចាប់តាំងពី​មានការ​ចរចា​គ្នា​ឡើង​វិញ ជាមួយ​កូរ៉េ​ខាងជើង​មក ទោះបី​ប្រទេស​ទាំង​​២​អះអាង​ជា​សាធារណៈ​ថា ដើរ​លើ​ផ្លូវ​តែ​មួយ​ជាមួយ​គ្នា ដើម្បី​បញ្ចៀស​ស្រមោល​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​មួយ​នៅ​ឧបទ្វីប​កូរ៉េ​ក្ដី​។

កិច្ចព្រមព្រៀង​យោធា​ដែល​ចុះហត្ថលេខា កាលពី​ខែ​មុន​នា​ឱកាស​នៃ​ទស្សនកិច្ច របស់​ប្រ​ធានា​ធិ​ប​តីកូរ៉េ​ខាងត្បូង លោក​ MOON JEA IN​ នៅ​ក្រុង​ព្យុ​ង​យ៉ាង ធ្វើ​ឲ្យ​ក្រុង​វ៉ា​ស៊ិន​តោន​មានការ​បារម្ភ ព្រោះ​ខ្លាច​ផ្នែក​ការពារ​របស់​កូរ៉េ​ខាងត្បូង​ចុះ​ខ្សោយ មុន​ពេល​មាន​ការ​រីក​ចម្រើន​ជាក់ស្ដែង​នានា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​។​

កិច្ចព្រមព្រៀង​នោះ​គ្រោង​បញ្ចប់​រាល់​អំពើ​ប្រទូស្ត​រ៉ា​យ​គ្នា បង្កើត​តំបន់​ហាម​ការ​ហោះ​ហើរ ដោះ​មីន​នៅ​តាម​ពំ​ដែន ហើយ​បំផ្លាញ​ចោល​បណ្ដា​ប៉ុស្តិ៍​យោធា ស្ថិត​ក្នុង​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​។

ប្រភព​អា​មេ​រិ​ក​ទាំង​២​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា សហរដ្ឋអាមេរិក​ប្រឆាំង​ជា​ពិសេស​ការ​បង្កើត​តំបន់​ហាម​ការ​ហោះហើរ ដែល​រារាំង​ខ្លួន​និង​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង ធ្វើ​​សមយុទ្ធ​យោធា​នានា​នៅ​ក្បែរ​ព្រំដែន​។​តំបន់​បែប​នេះ​ដែល​បណ្ដា​យន្តហោះ​ចម្បាំង​ត្រូវ​ហាម​មិន​ឲ្យ​ហោះ​ចូល ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១​វិច្ឆិកា​ទៅ ហើយ​លាតសន្ធឹង​ក្នុង​ចម្ងាយ​៤០​គីឡូម៉ែត្រ​សងខាង​ខ្សែបន្ទាត់​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ