ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេរ​ល្បី​ៗ​ជា​ច្រើន​រូប​នឹង​បង្ហាញ​វត្ត​មាននៅ កម្មវិធី «AFTERLIFE: DAY OF THE DEAD» តើ​ចង់​ដឹង​ថា​ជា​អ្នក​ណាខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នេះ ស្រា​បៀរ Heineken® ដែល​ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់​បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM…

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នេះ ស្រា​បៀរ Heineken® ដែល​ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ខ្ពស់​បំផុត​ក្នុង​ពិភពលោក និង​ក្រុម EDM Cambodia នឹង​រៀបចំ​កម្មវិធី​រាំ​លេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់ EDM (Electronic Dance Music) ម្ដងទៀត​ហើយ​ដែល​កម្មវិធី​នោះ​មានឈ្មោះ​ថា Afterlife: Day of the Dead នៅ​សណ្ឋាគារ Hotel Cambodiana ។​

​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ៗ​ដែរ EDM Cambodia បាន​អញ្ជើញ​ឌី​ជេរ​&​ផលិតករ​ចម្រៀង​(DJ/Producer) ដ៏​ល្បី​ពី​ផលិតកម្ម Barong Family គឺ លោក Mike Cervello!

ក្រៅពី Mike Cervello ក៏​នៅ​មាន​ឌី​ជេរ និង​ផលិតករ​ចម្រៀង​ផ្សេង​ៗ​ទៀត​ដែល​មក​ពី​ប្រទេស​ថៃ និង​កម្ពុជា​យើង​ផ្ទាល់​នឹង​ចាក់​ភ្លេង​ឲ្យ​លោក​អ្នក​រាំ​យ៉ាង​សប្បាយ​ចាប់ពី​ម៉ោង​៥​រហូត​ដល់​ចប់​កម្មវិធី ក្នុង​នោះ​រួម​មាន ក្រុម Animal Project, VXY, DJ Maily និង​លោក LOR ផង​ដែរ​។​

​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ជា​កន្លែង​ល្អ​បំផុត​នៅ​ក្នុង​ទីក្រុង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​នេះ​។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែ​លម្អ​ជា​ថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេង​ៗ​យ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់​ពាន់​នាក់​។ សណ្ឋាគារ​នេះ​ក៏​មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ​ដែល​មាន​ទីវាល​ដ៏​ធំ​ដែល​អាច​​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ដូច​ជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍​ពិពាហ៍ និង​កម្មវិធី​ពិសេស​ផ្សេង​ទៀត​ដែល​លោក​អ្នក​ចង់​រៀបចំ​។​

​កម្មវិធី​នេះ​នឹង​ក្លាយជា​បទ​ពិសោធន៍​ប្លែក​អស្ចារ្យ​មួយ​ក្នុង​ការ​កម្សាន្ត​សប្បាយ​រីករាយ​ជាមួយនឹង​ពិធីជប់លៀង និង​តន្ត្រី​។ សូមកុំ​ខកខាន​រំលង​ឱកាស​ដ៏​កម្រ​នេះ​! ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ