ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ថង់​សម្រាម​កំពុង​រាយ​ប៉ាយ​ពេញ​លើ​ផ្ទៃ​ទឹក​នៅ​ឃុំ​កំពង់​ឃ្លាំង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សង្គម និង​ការ​អប់រំ​បាន​មើលឃើញ​ពី​ផល​ប៉ះពាល់​ធំធេង​ដែល​បណ្ដាល​មក​ពី​ថង់​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​បឹង​ទន្លេសាប​ជា​ច្រើន ខណៈ​ភ្ញៀវ​បរទេស​ទៅ​ជិះទូក​ដើរ​លេង​កម្សាន្ត​មើល​ទេសភាព​បឹង​ធម្មជាតិ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​នោះ គ្មាន​ចេះ​សំអាត ។ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មានការ​រាយ​ប៉ាយ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នេះ​តែ​ម្តង​ធ្វើ​ឱ្យ​ភ្ញៀវ​បរទេស​ធ្វើការ​រិះ​ទៅ​លើ​អាជ្ញាធរ ហើយ​ថង់​ប្លា​ស្ទិ​ក​ដែល​មិន​រលាយ…

ខេត្តសៀមរាប ៖ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សង្គម និង​ការ​អប់រំ​បាន​មើលឃើញ​ពី​ផល​ប៉ះពាល់​ធំធេង​ដែល​បណ្ដាល​មក​ពី​ថង់​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​បឹង​ទន្លេសាប​ជា​ច្រើន ខណៈ​ភ្ញៀវ​បរទេស​ទៅ​ជិះទូក​ដើរ​លេង​កម្សាន្ត​មើល​ទេសភាព​បឹង​ធម្មជាតិ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​នោះ គ្មាន​ចេះ​សំអាត ។

ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មានការ​រាយ​ប៉ាយ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​នេះ​តែ​ម្តង​ធ្វើ​ឱ្យ​ភ្ញៀវ​បរទេស​ធ្វើការ​រិះ​ទៅ​លើ​អាជ្ញាធរ ហើយ​ថង់​ប្លា​ស្ទិ​ក​ដែល​មិន​រលាយ ថែម​ទាំង​បំពុល​ទឹក​ដែល​ឈាន​ដល់​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទឹក​ថែម​ទៀត​ផង ។ អង្គការ​មួយ​នេះ​ក៏​បាន​ធ្វើ​ការងារ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង ដោយ​ប្រមូល​ពលរដ្ឋ​នៅ​តំបន់​នេះ និង​ព្រះសង្ឃ​ព្រមទាំង​សមត្ថកិច្ច​ជួយ​ដួស​សំរាម​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​នោះ​យក​ទៅ​ដាក់​នៅ​លើ​ទីទួល​ណាមួយ​ដែល​មិន​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​បរទេស ឬ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ព្រមទាំង​យក​សំរាម​ទាំងនោះ​ទៅ​កែ​ច្នៃ​បង្កើត ទៅ​ជា​វត្ថុ​សិល្បៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ហើយ​អង្គការ​ក្នុងស្រុក​មួយ​នេះ​ដោយ​មើលឃើញ​ពី​ការ​បំពុលបរិស្ថាន​ក្នុង​បឹង​ទន្លេសាប​កាន់តែ​ច្រើន​ទៅ​ៗ​បាន​រៀបចំ​គម្រោង​សម្អាត​បរិស្ថាន ដើម្បី​សង្គ្រោះ​បឹង​ទន្លេសាប​ពី​ការ​បំពុល​ដោយសារ​ថង់​ប្លា​ស្ទិ​ក ។

ប្លា​ស្ទិ​ក​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ព្រោះថា មិន​ត្រឹមតែ​មិន​រលាយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បាន​ប្រាប់​ពី​ផល​ប៉ះពាល់​ខ្លាំង ប្រសិនបើ​វា​ត្រូវ​បាន​ដុត​ព្រោះ​ផ្សែង​របស់​វា​អាច​បំផ្លាញ​ស្រទាប់​បរិយាកាស​ដ៏​គ្រោះថ្នាក់​បំផុត ។ គម្រោង​សង្គ្រោះ​បឹង​ទន្លេសាប​ត្រូវ​បាន​ផ្តើម​ធ្វើ​នៅ​តំបន់​លិច​ទឹក ឃុំ​កំពង់​ឃ្លាំង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ភូមិសាស្ដ្រ​ឃុំ​កំពង់​ឃ្លាំង​នេះ គឺជា​តំបន់​លិច​ទឹក​ដែល​ស្ថិត​នៅ​ក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប និង​ប្រវែង​១៤​គីឡូម៉ែត្រ​ពី​ផ្សារ​ដំ​ដែក ហើយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​ត្រូវ​ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដែល​លាតសន្ធឹង​ល្វឹងល្វើយ​នា​រដូវវស្សា ។

លោក​ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី​បានឱ្យ​ដឹង​ថា គម្រោង​ខាងលើ​មានឈ្មោះ​ថា​«​ការ​សំអាត​បឹង​ទន្លេសាប​» ដោយ​អង្គការ​លោក​បាន​ជ្រើសរើស​ឃុំ​កំពង់​ឃ្លាំង​ជា​គោលដៅ​ដំបូង​សម្រាប់​ការ​អនុវត្ត ។ លោក​ថា គម្រោង​នេះ​មាន​បំណង​ជួយ​សង្គ្រោះ​បឹង​ទន្លេសាប និង​ប្រព័ន្ធ​ជីវចម្រុះ​ទាំងអស់​ដែល​មាននៅ​ក្នុង​បឹង​ដ៏​ធំ​មួយ​នេះ ។ លោក​ពន្យល់​ថា ហេតុផល​ដែល​អង្គការ​លោក​ចាប់​ដៃគូ​ជាមួយ​សហគមន៍​កំពង់​ឃ្លាំង​ដោយសារ​អង្គការ​នេះ​មើលឃើញ​ពី​ការ​តាំងចិត្ត និង​ការ​ចូលរួម​ខ្ពស់​របស់​សហគមន៍ គឺ​ថ្នាក់ដឹកនាំ​មាន​ផែនការ​ច្បាស់លាស់ និង​ចង់​បំបាត់​សំរាម​ចេញពី​សហគមន៍​ពួក​គេ ។

សកម្មភាព​សំអាត​សំរាម​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ តុលា មាន​មនុស្ស​ប្រមាណ​១០០​នាក់ ភាគច្រើន​ជា​សិស្សានុសិស្ស ព្រះសង្ឃ និង​ចាស់​ព្រឹទ្ធ​ចា​រ្យ ។ រូបភាព​នេះ​ធ្វើ​ឱ្យ​លោក​ស៊ា សុផល រីករាយ និង​មាន​កម្លាំងចិត្ត​ក្នុង​ការ​ជួយ​សហគមន៍​នេះ​កាន់តែ​ខ្លាំង​ឡើង ។ លោក​ទូច សុ​ផុ​ន មេឃុំ​កំពង់​ឃ្លាំង​ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ពិធី​សំអាត​បរិស្ថាន​បឹង​ទន្លេសាប​នៅ​ថ្ងៃ​នោះ បានឱ្យ​ដឹង​ថា កន្លង​មក​ឃុំ​ក៏​ធ្លាប់​បាន​រៀបចំ​កម្មវិធី​សម្អាត​បាន​ច្រើន​លើក​ដែរ ហើយ​តែង​មាន​សិស្សានុសិស្ស​ជា​ច្រើន​ចូលរួម ។

បញ្ហា​ចោទ​សម្រាប់​កំពង់​ឃ្លាំង គឺ​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មិន​ទាន់​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំរាម​តែ​ម្ដង ធ្វើ​ឱ្យ​ពួក​គេ​ទុកដាក់​កាក​សំណល់​ផ្សេង​ៗ​មិន​បាន​ត្រឹមត្រូវ ។ លោក​កន្លង​មក​លោក​ធ្លាប់​ចុះ​អប់រំ​ច្រើន​ដែរ​ទាក់ទង​នឹង​សំរាម ហើយ​លោក​សង្ឃឹមថា ពលរដ្ឋ​នឹង​យល់​ពី​បញ្ហា​ទាំងនេះ ក្រោម​គម្រោង​សំអាត​បឹង​ទន្លេសាប ដែល​មាន​អង្គការ​ចុះ​ជួយ​ជា​បន្ដបន្ទាប់ ។ លោក ទូច សុ​ផុ​ន ជឿជាក់​ថា ភ្ញៀវ​ទេសចរ​អាច​នឹង​ទៅ​ទស្សនា​ភូមិ​លិច​ទឹក​កំពង់​ឃ្លាំង កាន់តែ​ច្រើន ប្រសិនបើ​តំបន់​នេះ​លែង​មាន​សំរាម​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ