ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿងពន្លះគ្នា ​របួសធ្ងន់ម្នាក​់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កំពុង​ឈប់​ចត បណ្តាល​ឱ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កំពុង​ឈប់​ចត បណ្តាល​ឱ្យ​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប គ្នា​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កវី​ស៊ិ​ន ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឡាក់ សុ​ខន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ របួសធ្ងន់ ។

បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ម៉ាក​city កូរ៉េ ពណ៌​ក្រហម គ្មាន​ពាក់​លេខ​គ្មាន​ពីក្រោយ ដែល​បើកបរ​ដោយ​ឈ្មោះ ព្រំ វៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ប្រគៀប ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ឈប់​អែម​ចិញ្ចើម​ផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ