ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ត្រឡប់​ពី​ធ្វើការ​វិញ​រក​មិនឃើញ​ប្តឹង​​សមត្ថកិច្ច​​ស្ទាក់​ចាប់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ម៉ូតូ​១​គ្រឿង ពេល​ម្ចាស់​ត្រឡប់​ពី​ធ្វើការ​វិញ​រក​មិនឃើញ​ក៏​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់​បាន​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៨​។ ជនសង្ស័យ​មានឈ្មោះ ទេព វី​រៈ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ម៉ូតូ​១​គ្រឿង ពេល​ម្ចាស់​ត្រឡប់​ពី​ធ្វើការ​វិញ​រក​មិនឃើញ​ក៏​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់​បាន​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៨​។

ជនសង្ស័យ​មានឈ្មោះ ទេព វី​រៈ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ស៊ិ​ន សុភាព ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​បន្ទប់​កាស៊ីណូ​ហ្គោ​ល​ដិ​ន សង្កាត់​ប៉ោយ
​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពេល​បុរស​ជា​ម្ចាស់​ម៉ូតូ​រវល់​ទៅ​ធ្វើការ លុះ​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អឹ​ម​អេស​អិ​ច ក្នុង​បន្ទប់​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​ថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ​២០១៨ ហើយ​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ទៅ​ប្តឹង​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ភ្លាម​ៗ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ គឺ​ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ពេល​ម្ចាស់​ទៅ​ធ្វើការ បន្ទាប់​ពី​លួច​បាន ខ្លួន​ជិះ​ម៉ូតូ​តាម​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។​

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ