ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អនុញ្ញាត​ឲ្យ​យុវជន​អាស៊ី​អាគ្នេយ៍​សម្តែង​ការ​គួរសម និង​ស្តាប់​ដំបូន្មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ស្តាប់​ដំបូន្មាន ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ស្តាប់​ដំបូន្មាន ។

ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក​ស្រ៊ា​ន គឹ​ម​លី ប្រធាន​ប្រតិភូ និង​ជា​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ដែល​នឹង​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៥ នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​២២ ខែតុលា​ខាង​មុខ​នេះ ។ ជំនួប​រវាង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ប្រតិភូ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។ ជំនួប​នេះ​ផង​ដែរ​បន្ទាប់​ពី​ក្រុម​យុវជន​នេះ​បាន​ជួប​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​បណ្តា​ក្រសួង​ស្ថាប័ន​នានា​ដើម្បី​ទទួលយក​ដំបូន្មាន​ល្អ​ក្នុង​ការ​ចែករំលែក​បង​ពិសោធន៍​ក៏​ដូច​ជា ដំ​ណេះ​ដឹង ដើម្បី​ទៅ​ផ្សាយ​ដល់​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​ខ្លួន​បាន​សំចត ។

ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ក្រុម​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​បាន​លើក​ឡើង​ថា គណៈប្រតិភូ​យុវជន​ទាំងអស់​ក្នុង​ការ​ខិតខំ​រៀនសូត្រ និង ការ​រឹតចំណង​មិត្តភាព​ចែករំលែក​នូវ​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ​ក្នុង​ការ​ជួយ​ដល់​សង្គម​ជាតិ ។ ក្នុង​រយៈពេល​៥២​ថ្ងៃនេះ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ដែល​មាន​យុវជន​មក​ពី​ប្រទេស​ក្នុង​អាស៊ាន​រួម​នឹង​ប្រទេស​ជប៉ុន​ដែល​ជា​អ្នក​បង្កើត​កម្មវិធី​នេះ និង​ធ្វើ​ដំណើរ​តាម​នាវា​ពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​ប្រ៊ុ​យ​ណេ ហ្វី​លី​ពី​ន ថៃ និង​ប្រទេស​វៀតណាម ។

សូម​បញ្ជាក់​ថា កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​-​ជប៉ុន បង្កើត​ឡើង​ដោយ​ប្រទេស​ជប៉ុន គឺ​នៅ​ឆ្នាំ​១៩៧៤ ។ ចំណែក​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​យុវជន​កម្ពុជា​ចំនួន​៥៦០​នាក់ ហើយ​បាន​ចូលរួម​ជាមួយ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ជប៉ុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ