បដិវត្តនៃការផ្សព្វផ្សាយ ៖ ចាយតិច ជោគជ័យច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅពេលមនុស្សគ្រប់គ្នាសុទ្ធតែអាចបង្កើតវេបសាយ និងហ្វេសប៊ុកផេកបាន ការឃោសនាត្រូវបានគេយល់ថា កាន់តែងាយស្រួល។ ប៉ុន្តែអ្នកជំនាញនិយាយថា ការបង្កើតវេបសាយ និងហ្វេសប៊ុកគឺមិនពិតជាជោគជ័យក្នុងការផ្សព្វផ្សាយទូទៅទេនៅក្នុងសម័យកាលឌីជីថល កាលបើគេមិនមានជំនាញផលិតខ្លឹមសារដែលមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សចូលអាន ឬទស្សនានោះ។

លោកបានពន្យល់ថា បច្ចេកវិទ្យាបានបើកឱកាសកាន់តែច្រើនដល់មនុស្សគ្រប់រូបក្នុងការធ្វើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ ប៉ុន្តែ ឧបសគ្គ គឺនៅតែមានសម្រាប់មនុស្សគ្រប់គ្នា។ នោះគឺការរកវិធីបង្កើតខ្លឹមសារឲ្យបានល្អ។ ហេតុដូច្នេះ ហើយបានជាគេនិយាយថា «ខ្លឹមសារគឺជាស្តេច» ។

សារព័ត៌មាន «កោះសន្តិភាព» បានបង្កើតសេវាកម្មនៃការផ្សព្វផ្សាយតាមរយៈការផលិតអត្ថបទ PR និងវីដេអូ បម្រើដល់អតិថិជនរបស់ខ្លួនដែលមានចំណូលចិត្តធ្វើការផ្សព្វផ្សាយតាមរយៈអត្ថបទ និងវីដេអូដែលមានភាពទាក់ទាញនេះតាមបណ្តាញទាំងអស់របស់ខ្លួន។ សេវាកម្មផ្សព្វផ្សាយតាមអត្ថបទ និងវីដេអូនោះរួមមាន ការផលិតអត្ថបទសម្រាប់ផ្សាយតាមកាសែត តាមវេបសាយ និងហ្វេសប៊ុក និងការផលិតវីដេអូផ្សព្វផ្សាយតាមរយៈទូរទស្សន៍អនឡាញរបស់កោះសន្តិភាព កម្មវិធីព័ត៌មាន 60 Buzz កម្មវិធីម្ហូបអាហារ FaceTaste កម្មវិធីព័ត៌មាន Softfeed និង កម្មវិធីជាច្រើនទៀតរបស់សារព័ត៌មានកោះសន្តិភាព។
ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយក «កោះសន្តិភាព» សម្រាប់ការផ្សព្វផ្សាយតាមអត្ថបទ និងវីដេអូ?

អ្នកស្រី ថុង សុវណ្ណរង្សី មានប្រសាសន៍បន្ថែមថា ចំណុចទីបីនោះគឺ «កោះសន្តិភាព» មានបណ្តាញសារព័ត៌មានគ្រប់ទម្រង់ ដែលសុទ្ធតែមានប្រជាប្រិយភាពនៅកម្ពុជាដូចជាកាសែតកោះសន្តិភាព វេបសាយកោះសន្តិភាព ដែលមានអ្នកអានចំនួនពី៣០ទៅ៥០ម៉ឺននាក់ក្នុងមួយថ្ងៃ និងហ្វេសប៊ុកផេកដែលមានអ្នកគាំទ្រជិតបួនលាននាក់។ និយាយឱ្យខ្លីដើម្បីភាពជោគជ័យនៅក្នុងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អតិថិជនអោយបានជោគជ័យ «កោះសន្តិភាព» នឹងផលិតចេញជាអត្ថបទ និងវីដេអូដែលធានាថា នឹងអាចមានអ្នកអាន និងទស្សនាដល់រាប់ម៉ឺននាក់តាមបណ្តាញសារព័ត៌មានដ៏ពេញនិយមទាំងអស់ដែលខ្លួនមាន។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទ និងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ ៖ 098 555-627/076 6868-000 ៕ ដោយសហការ
ចែករំលែកព័តមាននេះ