ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​ចូលរួម​បញ្ចុះសព​ជន​៧​នាក់​​ត្រូវ​ទាហាន​សម្លា.ប់

5 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែ​ល ៖ មនុស្សជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៣ ​តុលា បាន​លើកគ្នា​ចូល​រួម​ក្នុង​ការ​បញ្ចុះសព​ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់ ដែល​ត្រូវ​កង​ទាហាន​អ៊ី​ស្រា​អែ​ល​សម្លាប់​នា​ពេល​មុន​នេះ នៅ​ព្រំដែន​រវាង​ជ្រោយ​ហ្គា​ហ្សា​ និង​អ៊ី​ស្រា​អែ​ល​។ មាន​វត្តមាន​ក្នុង​ពិធី​បញ្ចុះសព​ជន​ប៉ា​ឡេ​ស្ទី​ន​ទាំង​៧​នាក់​នោះ ប្រមុខ​ក្រុម​ហា​ម៉ាស់​ជា​ចលនា​អ៊ីស្លា​ម​និយម​កាន់​អំណាច​នៅ​ហ្គា​ហ្សា​ជា​ច្រើន​រូប…

ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែ​ល ៖ មនុស្សជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៣ ​តុលា បាន​លើកគ្នា​ចូល​រួម​ក្នុង​ការ​បញ្ចុះសព​ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់ ដែល​ត្រូវ​កង​ទាហាន​អ៊ី​ស្រា​អែ​ល​សម្លាប់​នា​ពេល​មុន​នេះ នៅ​ព្រំដែន​រវាង​ជ្រោយ​ហ្គា​ហ្សា​ និង​អ៊ី​ស្រា​អែ​ល​។

មាន​វត្តមាន​ក្នុង​ពិធី​បញ្ចុះសព​ជន​ប៉ា​ឡេ​ស្ទី​ន​ទាំង​៧​នាក់​នោះ ប្រមុខ​ក្រុម​ហា​ម៉ាស់​ជា​ចលនា​អ៊ីស្លា​ម​និយម​កាន់​អំណាច​នៅ​ហ្គា​ហ្សា​ជា​ច្រើន​រូប បាន​ស្រែក​ជាមួយ​បណ្ដា​មនុស្ស​ច្រើន​ពាន់​នាក់​នូវ​ពាក្យពេចន៍​ទាំងឡាយ​ប្រឆាំង​អ៊ី​ស្រា​អែ​ល​។

យោង​តាម​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា ជន​ប៉ា​ឡេ​ស្ទី​ន​៥​នាក់​បាន​ត្រូវ​បាញ់​សម្លាប់ បន្ទាប់​ពី​ពួក​គេ​មានះ​ឆ្លងកាត់​របាំង​សន្តិសុខ ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់​បំផុត រវាង​ជ្រោយ​​ហ្គា​ហ្សា ​និង​អ៊ី​ស្រា​អែ​ល ហើយ​វាយប្រហារ​ប៉ុស្តិ៍​សន្តិសុខ​មួយ​របស់​កងទ័ព​ដែល​នៅ​ក្បែរ​។ ​អ្នកនាំពាក្យ​កងទ័ព​អ៊ី​ស្រា​អែ​ល​បញ្ជាក់​ថា ជន​ប៉ា​ឡេ​ស្ទី​ន​២០​នាក់​បាន​ជ្រៀត​ចូល​ក្នុង​ដែនដី​អ៊ី​ស្រា​អែ​ល ​នា​ឱកាស​នៃ​ការ​វាយប្រហារ បន្ទាប់​ពី​បំផ្ទុះ​គ្រាប់បែក​បំផ្លាញ​របាំង​សន្តិសុខ​។

ចំណែក​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​បញ្ជាក់​ថា ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់​ត្រូវ​សម្លាប់ ពេល​បាតុករ​ច្រើន​ពាន់​នាក់​លើកគ្នា​ទៅ​កៀក​របាំង​សន្តិសុខ​។

ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​២០៥​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​បាញ់ប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ចាប់តាំងពី​ថ្ងៃ​ទី​៣០​មីនា​មក ភាគច្រើន​នា​ឱកាស​នៃ​បាតុកម្ម​តវ៉ា​តាម​បណ្ដោយ​​ព្រំដែន ព្រមទាំង​ដោយសារ​ការ​បាញ់​របស់​រថក្រោះ​ឬ​ការ​វាយប្រហារ​តាម​អាកាស​ពី​សំណាក់​កងទ័ព​អ៊ី​ស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ