ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់១រំពេច…រវាងអ្នកបើកម៉ូតូអាយុ១៤ឆ្នាំ​បុកអ្នកជិះកង់​អាយុ៨ឆ្នាំ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង ដោយ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់ ​មានអាយុ​​ទើបតែ​១៤​ឆ្នាំ​បានជិះជ្រុលទៅ​​បុក​​ក្មេង​ប្រុស​ម្នាក់​កំពុង​ជិៈ​កង់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាងអាណោចអាធ័មបំផុត ​ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពីេលាម៉ោង០៣ និង​៤០នាទី​រសៀល​​ថ្ងៃ​ទី១១ តុលា​…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង ដោយ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់ ​មានអាយុ​​ទើបតែ​១៤​ឆ្នាំ​បានជិះជ្រុលទៅ​​បុក​​ក្មេង​ប្រុស​ម្នាក់​កំពុង​ជិៈ​កង់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាងអាណោចអាធ័មបំផុត ​ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពីេលាម៉ោង០៣ និង​៤០នាទី​រសៀល​​ថ្ងៃ​ទី១១ តុលា​ ស្ថិត​លើ​ផ្លូវលំ​ ក្នុងភូមិ​ដង​រុន​លិច​ ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ ។

សេចក្តីរាយការណ៍បន្តថា ​ក្មេងប្រុស​ជិះកង់ដែលស្លាប់​ មិនត្រូវស្គាល់ឈ្មោះនោះទេ​ មាន​អាយុ​៨​ឆ្នាំ រស់នៅ​ភូមិកើតហេតុ ។ ​ចំណែក​អ្នកបើក​​ម៉ូតូ​ឈ្មោះ ស្រៀ​ង រ៉ា​ដា អាយុ១៤​ឆ្នាំ រស់​​នៅ​ភូមិ​គោក​ក្រសាំង ឃុំស្រះ​រាំងមង្គល​បូ​រី បន្ទាយ​មាន​ជ័យ ​។

ប្រភព​ដ​ដែលបន្តថា ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ដោយ​ជិះ​កណ្តាលផ្លូវ ។ លុះ​ជិះ​​​ដល់​ចំណុច​កើតហេតុ កុមា​រា​រង​គ្រោះ​បំរុង​បត់​ឆ្វេង​ចូល​ផ្ទះ ស្រប​ពេល​នោះ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដាឌ្រី​ម ​បើក​​ស្រប​ទិស​គ្នាបាន​ឡើង​ជែង ពេល​នោះ​កង់​ក៏​គេច​មក​ដែរ​ បណ្តាល​ឱ្យ​​ទាក់​ដៃ​ម៉ូតូធ្លាក់ក្មេង​​ជិះ​កង់​ហើយ​ត្រូវ​កង់​ម៉ូតូ​កិន​ពីលើ​បណ្តាល​ស្លាប់​តែ​ម្តង ។​

បច្ចុប្បន្ន ​កង់​និង​ម៉ូតូ​ខូចខាត​ស្រាល​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកមង្គល​បូ​រី រង​់ចាំ​ការ​​ដោះស្រាយ​។​​

អត្ថបទសរសេរ ដោយ