ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ទូទៅ​អា​មេ​រិ​ក​ចាញ់​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អា​មេ​រិ​ក​PEW​ថា រយៈពេល​ជិត​២​ទស​វត្ស​ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ឆ្នាំ​២០០១​មក ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​នៅ​តែ​មាន​ទុទិដ្ឋិនិយម ចំពោះ​ការ​ធ្វើ​សង្គ្រាម​របស់​អា​មេ​រិ​ក​ក្នុង​ប្រទេស​នោះ​។ តាម​ការ​ស្ទាបស្ទង់​មតិ​ចេញផ្សាយ​កាលពី​១​ស​ប្ដា​ហ៍​មុន​ថា ពលរដ្ឋ​អា​មេ​រិ​ក​ដែល​គេ​បាន​សាកសួរ​ស្ទើរតែ​៥០%​យល់​ថា សហរដ្ឋអាមេរិក​ជា​ទូទៅ​ចាញ់​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អា​មេ​រិ​ក​PEW​ថា រយៈពេល​ជិត​២​ទស​វត្ស​ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ឆ្នាំ​២០០១​មក ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​នៅ​តែ​មាន​ទុទិដ្ឋិនិយម ចំពោះ​ការ​ធ្វើ​សង្គ្រាម​របស់​អា​មេ​រិ​ក​ក្នុង​ប្រទេស​នោះ​។

តាម​ការ​ស្ទាបស្ទង់​មតិ​ចេញផ្សាយ​កាលពី​១​ស​ប្ដា​ហ៍​មុន​ថា ពលរដ្ឋ​អា​មេ​រិ​ក​ដែល​គេ​បាន​សាកសួរ​ស្ទើរតែ​៥០%​យល់​ថា សហរដ្ឋអាមេរិក​ជា​ទូទៅ​ចាញ់​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ពុំ​សម្រេច​បណ្ដា​គោលដៅ​គ្រោងទុក​របស់​ខ្លួន​ឡើយ ហើយ​ប្រមាណ​ជា​៣៥%​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។

ក្នុង​ការ​ស្ទាបស្ទង់​មតិ​កាលពី​ឆ្នាំ​២០១៤​ និង​២០១៥ មនុស្ស​ដែល​គេ​បាន​សាកសួរ​ភាគ​ច្រើន​ក៏​សម្ដែង​ទុទិដ្ឋិនិយម ចំពោះ​ការ​ធ្វើសង្គ្រាម​របស់​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ។​ ប៉ុន្តែ​កាលពី​អំឡុង​ឆ្នាំ​២០០៩​មក​២០១៤ ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​សម្ដែង​មតិ​វិជ្ជមាន​ដែល​ថា អា​មេ​រិ​ក​នឹង​សម្រេច​បណ្ដា​ទិស​ដៅ​របស់​ខ្លួន​។

សហរដ្ឋអាមេរិក​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ