ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើបាត់​ដោយប្រការគ្រោះថ្នាក់ អាចរកឃើញ…​បើបាត់​ដោយចេតនា​គឺពិបាករក​ហើយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ដាំ ស៊ិ​ន​ឌឿ​ន អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វង ចាន់​រ៉ា​វី អាយុ​៤៩​ឆ្នាំ…

ខេត្តស្វាយរៀង ៖ លោក ដាំ ស៊ិ​ន​ឌឿ​ន អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វង ចាន់​រ៉ា​វី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង បាន​បាត់​កូនស្រី​ឈ្មោះ ដាំ ចាន់​រស្មី អាយុ​២២​ឆ្នាំ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥  តុលា គឺ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ បន្ទាប់​ពី​បាន​ដឹក​ប្អូនប្រុស​ម្នាក់​អាយុ​១២​ឆ្នាំទៅ​រៀន​គួរ​ នៅ​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​ផ្ទះ តែ​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​១​និង​៥០​នាទី​រសៀល​ក៏​បាត់​ការ​ទាក់ទង ដោយ​ឪពុក​ម្តាយ​ទូរស័ព្ទ​ទៅ​លេខ ០១៦ ៧២៧ ៨៧៨ចូល​ តែ​គ្មាន​អ្នក​លើក​ ក្រោយមក​ទៀត​ក៏​ហៅ​លែង​ចូល​រហូត ។

ដោយសារ​តែ​បាត់​កូនស្រី​មួយ​ថ្ងៃមួយ​យប់ទៅ​ហើយ ​នៅ​តែ​គ្មាន​ដំណឹង ទើប​នៅ​ថ្ងៃ​ទី​៦ ខែតុលា វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ ពួកគាត់​ជា​ឪពុក​ម្តាយ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​ស្វែងរក ខ្លាច ក្រែង​កូន​ស្រី​ចាញ់បោក​ជនខិលខូច​បោក​បញ្ឆោត​យក​ទៅ​ធ្វើបាប និង​បាន​មក​ជួប​អ្នក​យក​ព័ត៌មាន​កោះ សន្តិភាពឱ្យជួយ​ចុះ​ផ្សាយ បើ​បងប្អូន​ណា​ បានឃើញ​ក្មេងស្រី​មាន​ភិនភាគ​ដូច​រូបថត​នេះ​ សូម​ជួយ​ផ្តល់​ដំណឹង​ផង ។

រហូត​មក​ដល់​ថ្ងៃ​១១ ខែតុលា ដំណឹង​ពី​នាង​ក្រមុំ​ដែល​បាត់​ខ្លួន​ក៏​នៅ​តែ​ងងឹត​សូន្យឈឹងដដែល ។ គេ​ថា បើ​នាង​បាត់​ខ្លួន​ដោយ​ប្រការ​គ្រោះថ្នាក់​ណាមួយ​ អាច​នឹង​រក​ឃើញ តែបើ​បាត់​ខ្លួន​ដោយ​ចេតនា​ គឺ​ពិបាក​រក​បន្តិច ៕

អត្ថបទសរសេរ ដោយ