ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើច្បាស់ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ

5 ឆ្នាំ មុន

ប្រសិនជា​អ្នកដឹង​ច្បាស់​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ នីមួយ​ៗ អ្នក​នឹង​អាច​ដឹង​ថា ផ្លែ​ឈើ​ណា អ្នក​គួរ​ញ៉ាំ​ច្រើន ហើយ​ផ្លែ​ឈើ​ណា​អ្នក​គួរតែ​ពិសា​តិច ទើប​អាច​រក្សា​រាង​អ្នក​បាន​ស្អាត​យូរ ។ តើ​មាន​អ្វី​ខ្លះទៅ ?…

ប្រសិនជា​អ្នកដឹង​ច្បាស់​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ នីមួយ​ៗ អ្នក​នឹង​អាច​ដឹង​ថា ផ្លែ​ឈើ​ណា អ្នក​គួរ​ញ៉ាំ​ច្រើន ហើយ​ផ្លែ​ឈើ​ណា​អ្នក​គួរតែ​ពិសា​តិច ទើប​អាច​រក្សា​រាង​អ្នក​បាន​ស្អាត​យូរ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ចាប់ពី​៤% រហូត​ដល់​៧% មាន​ដូច​ជា ៖ ផ្លែ​ឪឡឹក ស្ត្រ​ប៊ឺ​រី និង​ត្រសក់ស្រូវ​ពណ៌​ស ។

2.​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ចាប់ពី​៨%​រហូត​ដល់​១០% មាន​ដូច​ជា ៖ ផ្លែ​សាលី ក្រូចឆ្មារ ឈ័​រ​រី ត្រសក់ស្រូវ ទំពាំងបាយជូរ និង​ផ្លែ​ម្នាស់ ។

3.​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ចាប់ពី​៩% រហូត​ដល់​១៣% មាន​ដូច​ជា ៖ ផ្លែ​ប៉ោម ក្រូច ក្រូចឃ្វិច និង​ផ្លែ​គូលែន ។

4.​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ចាប់ពី​១៤%​ឡើង ឬ​ខ្ពស់​ជាងគេ មាន​ដូច​ជា ៖ ផ្លែ​ទន្លាប់ ចេក ផ្លែ​ទទឹម និង​អំពៅ ។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ឈើ អ្នក​គួរតែ​ឈ្វេង​យល់​ឲ្យ​បាន​ច្បាស់​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​នោះ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ដោយ​មិនដឹង​ខ្លួន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ