ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​ជន​នេះ​ទាល់តែ​បាន​ក្រោយ​លេង​មួយ​ក្បាច់​យក​នាង​អស់​ជាង​3000​ដុល្លារ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​នគរបាល​ខណ្ឌចំការ​មន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ប្រើប្រាស់​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំនួន​មួយ​ទៅ​ភ្ជង់​.​ក​នារី​ជា​បុគ្គលិក​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​កន្លែង​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​ដែល​មាន​យីហោ VA2 អស់​លុយ​ជាង​៣​ពាន់​ដុល្លារ កាលពី​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​នគរបាល​ខណ្ឌចំការ​មន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​បាន​ប្រើប្រាស់​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំនួន​មួយ​ទៅ​ភ្ជង់​.​ក​នារី​ជា​បុគ្គលិក​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​កន្លែង​អ៊ី​ន​ធើ​ណេ​ត​មួយ​កន្លែង​ដែល​មាន​យីហោ VA2 អស់​លុយ​ជាង​៣​ពាន់​ដុល្លារ កាលពី​ថ្ងៃ​ទី ២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៧៦ កែង​នឹង​ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រួច​រត់​គេ​ខ​ខ្លួន​បាត់​ស្រមោល​នោះ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាល​ពពី​វេលា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​កន្លែង​អ៊ី​ន​ធើ​ណេ​ត​យីហោ ភី​ភី ណេ​ត (PP Net) ផ្លូវ​លេខ​៦៣​កែង​ផ្លូវ​លេខ​២២២ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ តាំង ង៉ិ​ច​ហាវ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៣២ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ដើម​ឡើយ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ប្រើ​កូន កាំបិត​ចិតបន្លែ​យក​ទៅ​ភ្ជង់​.​ក​នារី​ម្នាក់​ធ្វើ​សកម្មភាព​ភាព​ប្លន់​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ​នៅ​ក្នុង​កន្លែងផ្ទះ​អ៊ី​ន​ធើ​ណេ​ត​យីហោ VA2 កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

លុះដល់​វេលា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​រាំង​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​តែ​ម្តង ។

ក្នុង​ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ស៊ូ​ហ្គុ​ន ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ រ 8288 -​ភព​១ ចំនួន​១​គ្រឿង កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ និង​កូនកាំបិត​ចិតបន្លែ​ដង​លឿង​ចំនួន​១​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន​បុរស​ជា​ជន​ស្ស័​យ​ខាងលើ​បាន​សារភាព​ថា ៖ «​ខ្លួន​ពិតជា បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន និង​យក​លុយ​បាន​តែ​ចំនួន​២៣០០​ដុល្លារ​ប៉ុណ្ណោះ និង​លេងល្បែង​ចាញ់​អស់​ទៅ​ហើយ​» ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចមការមន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

ចុចអាន ៖ សង្ស័យ​ក្រពុលមុខ​យ៉ាង​បាន​ធ្វើ​បែប​នេះ​ដាក់​នាង​អស់​ជាង​៣​ពាន់​ដុល្លារ​ទាំង​ព្រឹក(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ