ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ក្រពុលមុខ​យ៉ាង​បាន​ធ្វើ​បែប​នេះ​ដាក់​នាង​អស់​ជាង​៣​ពាន់​ដុល្លារ​ទាំង​ព្រឹក(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចំនួន​មួយ​ទៅ​ភ្ជង់​.​ក​នារី​ជា​បុគ្គលិក​ម្នាក់​នៅ​ក្នុង​កន្លែង Net 24 ម៉ោង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ទាំង​ព្រឹក​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចំនួន​មួយ​ទៅ​ភ្ជង់​.​ក​នារី​ជា​បុគ្គលិក​ម្នាក់​នៅ​ក្នុង​កន្លែង Net 24 ម៉ោង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ទាំង​ព្រឹក​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​បង្ក​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​កន្លែង Net 24​ម៉ោង យីហោ AV2 ផ្លូវ​លេខ​២៧៦ កែង​នឹង​ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ចំណែក​នារី​ម្នាក់​ឈ្មោះ រុន គឹ​ម​លាង អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កន្លែង Net 24​ម៉ោង យីហោ AV2 ខាងលើ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​សន្សំ​កុសល ផ្លូវ​តា​ផុ​ន ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ទៅ​៩​ព្រឹក​មិ​ញ​នេះ ។ មាន​បុរស​ជា​ភ្ញៀវ​ម្នាក់​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ​បាន​ចូល​មក​លេង​នៅ​ក្នុង​កន្លែង Net 24​ម៉ោង​ខាងលើ ដែល​ជា​កន្លែងធ្វើការ​របស់​នាង និង​ចូល​ទៅ​អង្គុយ​លេង​មួយសន្ទុះ ប្រហែលជា​ជាង​កន្លះ​ម៉ោង ដោយ​លេង​ចាញ់​អស់​លុយ​ចំនួន​ជាង​១២០០​ដុល្លារ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​វិញ​បាត់ ។ នាង​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក​នាង​បានឃើញ​បុរស​ជា​ជនសង្ស័យ​ម្នាក់​នោះ​វិល​ត្រឡប់​ចូល​មក​កន្លែង Net សារ​ជា​ថ្មី​ម្តងទៀត តែ​រូបគេ​មិន​បាន​មក​អង្គុយ​នៅ​កន្លែង​លេង​នោះ​ទេ ដោយ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ទៅ​វិញ ។

ពេល​ដែល​រូបគេ​ចេញពី​ក្នុង​បន្ទប់ទឹក​មក​វិញ​នោះ ខណៈ​ដែល​រូប​នាង​កំពុង​តែ​អង្គុយ​នៅ​កន្លែង​គិតលុយ​នោះ​ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​មួយ​មក​ភ្ជង់​.​ក របស់​នាង​ជាប់ ហើយ​ក៏​បាន​គំរាម​សម្លាប់​នាង ហើយ​សួរ​រក​កន្លែង​ទុក​លុយ ។ ដោយ​ការ​ភ័យ​ខ្លាច​នោះ រូប​នាង​ក៏​បាន​ប្រាប់​កន្លែង​ទុក​លុយ​ពេល​នោះ​រូបគេ​ក៏​បាន​យក​កូនសោ​ទៅ​ចាក់​ទូ និង​បា​យក​លុយ​អស់​ចំនួន​ជាង​៣​ពាន់​ដុល្លារ ហើយ​ក៏​ដើរ​ចេញ​ក្រៅ និង​រត់គេច​ខ្លួន​ចេញពី​កន្លែង Net ខាងលើ រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​តែ​ម្តង​ទៅ ។ នាង​ក៏​បាន​បញ្ជាក់​ទៀត​ថា ពាក់​ព​ន្ធ័​ទៅ​នឹង​បុរស​ជា​ជ​សង្ស័យ​ម្នាក់​យក​កាំបិត​មក​ភ្ជង់​.​ក​ប្លន់​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ​ខាងលើ​នេះ រូប​នាង​មិន​ដែល​បាន​ស្គាល់​ទេ កាលពី​ពេល​មុន​មក​ដោយ​ទើបតែ​បានឃើញ​រូបគេ​ចូល​មក​លេង កាលពី​ថ្ងៃ​ម្សិលមិញ (​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​) ម្តង​ឈ្នះ​បាន​លុយ​ពី​៣០០​ទៅ​៤០០​ដុល្លារ ម្តង និង​ព្រឹក​មិ​ញ​ឃើញ​ចូល​មក​លេង​ម្តងទៀត ដោយ​ចាញ់​អស់​លុយ​ចំនួន​១២០០​ដុល្លារ​វិញ ក៏​ស្រាប់​រូបគេ​យក​កាំបិត​មក​ភ្ជង់​.​ក ប្លន់​យក​លុយ​បាន​ចំនួន​ជាង​៣​ពាន់​ដុល្លារ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​បែប​នេះ​តែ​ម្តង ។

គួរ​ឱ្យ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ទាំងមូល​មាន​ទីតាំង Net 24 ម៉ោង ដែល​បង្កប់​ល្បែងស៊ីសង តាម​អន​ឡាញ​ប្រភេទ​នេះ​យ៉ាង​ច្រើ​ក​ស្អេកស្កះ​ផង​ដែរ តែ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​ចុះ​បង្ក្រាប​ឡើយ ហើយ​ករណី​លួច ប្លន់ និង​អំពើ​ចោរកម្ម​ផ្សេង​ៗ​ក៏​កំពុង​តែ​កើត​មាន​ច្រើន​ដែរ ។

ក្រោយ​ពេល​កើតហេតុ​គេ​ក៏​បានឃើញ​មាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ជា​ច្រើន​បាន​ចុះ​មក​ដល់​កន្លែង Net 24 ម៉ោង ដែល​មាន​បង្កប់​ល្បែងស៊ីសង​ខាងលើ និង​ហៅ​នារី​ជា​បុគ្គលិក​ម្នាក់​ខាងលើ​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ជា​ជនសង្ស័យ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ