ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ថ្មី «​ស៊ូស្លា.ប់​មិន​ធ្វើ​មនុស្ស​ក្បត់​» កំពុង​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ថ្មី «​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​» ពី វង្ស ថា​ណា​ន់ កំពុង​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ខ្លាំង មួយ​ប្រាវ​ចុង​ក្រោយ​ទៀត​ហើយ​មិន​ថា​នៅ​តាម​ផ្ទះ​តាម​ហាង​ផឹកស៊ី ឬ​កន្លែង​ណា…

រាជធានី​ភ្នំពេញ ៖ បទ​ថ្មី «​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​» ពី វង្ស ថា​ណា​ន់ កំពុង​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ខ្លាំង មួយ​ប្រាវ​ចុង​ក្រោយ​ទៀត​ហើយ​មិន​ថា​នៅ​តាម​ផ្ទះ​តាម​ហាង​ផឹកស៊ី ឬ​កន្លែង​ណា ឃើញ​ថា បទ​ចម្រៀង​ថ្មី​បែប មនោសញ្ចេតនា​ស៊ី​អារម្មណ៍​របស់​លោក វង្ស ថា​ណា​ន់ កំពុង​តែ​ពុះកញ្ជ្រោល​ទាក់ទាញ​មិត្ត​អ្នក​ស្តាប់ បណ្តែតអារម្មណ៍​តាម​។

ម្ល៉ោះហើយ​កាន់តែ​ជម្រុញ​ឲ្យ​លោក វង្ស ថា​ណា​ន់ មានឱកាស​សាង​ស្នាដៃ​ឲ្យ​លេចធ្លោ ជា​បន្ត​ទៀត​ជាមួយ​អាជីព​ចម្រៀង​ក្នុង​សិល្បៈ​។ អតីត​បេក្ខជន​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣ វង្ស ថា​ណា​ន់ បាន​ចេញ​ចម្រៀង “​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​” ជា​ចង្វាក់​រ៉ុ​ក​យ៉ាង​ពីរោះ​ឆ្លើយ​តប​បទ “​សុំ​បេះដូង​មួយ​ចំណែក​” របស់​តារាចម្រៀង​ជើង​ចាស់​អ្នកស្រី សុង សេង​ហ៊​ន​។

មិន​ទាន់​មាន MV ផង បទ​«​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​» កាន់តែ​ខ្លាំង​មក​ទល់​ម៉ោង​នេះ គេ​នៅ​តែ​មើលឃើញ​ពី​សន្ទុះ​គាំទ្រ​របស់​បទ «​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​» របស់​តារាចម្រៀង លោក វង្ស ថា​ណា​ន់ នៅ​លើ​បណ្ដាញ​យូ​ធូប ដោយសារ​តែ​បទ​ចម្រៀង​នេះ មាន​អ្នក​ចែកចាយ និង​ចូល​ស្ដាប់​កើនឡើង​ដល់​រាប់​ម៉ឺន​ដង​តែ​មួយ​ពព្រិច​ភ្នែក​។ អ្នកគាំទ្រ​បទ​នេះ​ជា​ច្រើន​ជំរុញ​ឲ្យ​បទ​នេះ ឆាប់​ចេញ​MV និង​មាន​សាច់ភ្លេង​ដោយ​គ្មាន​សំឡេង​ច្រៀង​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ទាក់ទាញ និង​អាច​ច្រៀង​តាម​ជំរុញ​សន្ទុះ​គាំទ្រ​។

អ្នកគាំទ្រ​ជា​ច្រើន​បាន​បង្ហោះ​អម​ជាមួយ បទ «​ស៊ូស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់​»​ជា​ច្រើន ថា​ចង់​ឃើញ​បទ​ចម្រៀង​មួយ​នេះ មាន​ជា​MV ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​បទ​ចម្រៀង​នេះ ស្ដាប់​ហើយ​កាន់តែ​ពីរោះ ហើយ​ចំពោះ​អត្ថន័យ​ក៏​ល្អ ត្រូវ​បេះដូង​មហាជន បើ​ទោះជា​ខ្លឹមសារ​របស់​បទ​នេះ គឺជា​បក​ត្រលប់​ខ្លឹមសារ​ចម្រៀង​របស់​ម្ចាស់​ដើម​របស់​បទ «​សុំ​បេះដូង​មួយ​ចំណែក​»​។

ក្នុង​ចំណោម​អតីត​បេក្ខភាព Cambodian Idol ទាំងអស់ ទាំង​មិន​ទាន់​មាន​ផលិតកម្ម​ចូល​ជ្រក​បែប​នេះ​។ ក្នុង​នោះ​អ្នក​ចង់​ច្រៀង​ត្រាប់​តាម​សំឡេង​របស់​លោក ក៏​ទទូច​ឲ្យ​លោក​បង្ហោះ​តែ​សំឡេង​បទ​ចម្រៀង​សុទ្ធ ដើម្បី​ឲ្យ​ហ្វេ​ន​បាន​ច្រៀង​Cover ផង​ដែរ ដើម្បី​ឲ្យ​បទ​ផ្ទុះ​មួយ​នេះ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​។ តោះ​ចូលរួម​ស្តាប់​បទ​ចម្រៀង​មួយ​នេះ​ទាំងអស់​គ្នា​ដូច​តទៅ​៖
https://youtu.be/QWxDmgAwj_E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ