ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​បី​ខ្មែរ​កំពុង​ព្រួយបារម្ភ​ខណៈ​កង់​បី​ឥណ្ឌា​កើន​យ៉ាង​ខ្លាំង​នៅ​សៀមរាប​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រ៉ឺ​ម៉ក​កង់​បី​របស់​ខ្មែរ​ទូ​ទាំង​ខេត្តសៀមរាប​មាន​ចំនួន​ជាង​១​ពាន់​គ្រឿង កំពុង​ព្រួយបារម្ភ​ពី​ការ​រក​ចំណូល ខណៈ​កង់​បី​ឥណ្ឌា​កំពុង​វាយលុក​នៅ​ខេត្តសៀមរាប​កើនឡើង​ប្រមាណ​ជាង​៥០០​គ្រឿង​ព្រោះ​កន្លង​មក​មិន​ធ្លាប់​មាននៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​នេះ​ទេ ទើបតែ​ចូល​មក​វិនិយោគ​ប្រហែល​ប៉ុន្មាន​ឆ្នាំ​នេះ ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​ចង់​នាំ​គ្នា​ធ្វើ​បាតុកម្ម​ម្តង​ៗ​ផង​ដែរ ។ បើ​តាម​ការ​រៀបរាប់​របស់​លោក រិ​ទ្ធ…

ខេត្តសៀមរាប ៖ រ៉ឺ​ម៉ក​កង់​បី​របស់​ខ្មែរ​ទូ​ទាំង​ខេត្តសៀមរាប​មាន​ចំនួន​ជាង​១​ពាន់​គ្រឿង កំពុង​ព្រួយបារម្ភ​ពី​ការ​រក​ចំណូល ខណៈ​កង់​បី​ឥណ្ឌា​កំពុង​វាយលុក​នៅ​ខេត្តសៀមរាប​កើនឡើង​ប្រមាណ​ជាង​៥០០​គ្រឿង​ព្រោះ​កន្លង​មក​មិន​ធ្លាប់​មាននៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​នេះ​ទេ ទើបតែ​ចូល​មក​វិនិយោគ​ប្រហែល​ប៉ុន្មាន​ឆ្នាំ​នេះ ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ខ្មែរ​ចង់​នាំ​គ្នា​ធ្វើ​បាតុកម្ម​ម្តង​ៗ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​របស់​លោក រិ​ទ្ធ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​បាន​ប្រាប់​ថា កាលពីមុន​លោក​ប្រើ​កង់​បី​ខ្មែរ​ដល់​ប្តូរ​មក​ទិញ​កង់​បី​ឥណ្ឌា​វិញ​វា​ស្រួល​រក​លុយ​ជាងកង់​បី​ខ្មែរ​ព្រោះ​គ្រាន់តែ​ភ្ញៀវ​ផ្ញើ​សារ​មក​តាម Pass App Tasi លឿន​ទាន់ចិត្ត និង​ជា​ការ​ពេញ​និយម​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​ក៏​ទៅ​ដល់​គោលដៅ​តែ​ម្តង ។ បើ​ភ្ញៀវ​ជិះ​ប៉ុន្មាន​នាក់​ទៅ​ទីណា​ក៏​ដោយ​ក៏​គិតតែ​១​គីឡូម៉ែត្រ​តម្លៃ​ត្រឹមតែ​១២០០​រៀល​ប៉ុណ្ណោះ មិន​ដូច​កង់​បី​របស់​ខ្មែរ​ទេ ហើយ​ណាមួយ​វា​ប្រើ​ហ្គា​ស់ទៀត ដូច្នេះ​វា​ស្រួល​រក​លុយ​ជាងកង់​បី​ខ្មែរ ។ លោក​រៀបរាប់​បន្ត​ថា កាល​នៅ​ប្រើ​កង់​បី​ខ្មែរ​ក្នុង​១​ថ្ងៃ​រកបាន​យ៉ាងតិច​៣​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ដល់​មក​ទិញ​ប្រើ​កង់​បី​ឥណ្ឌា​វិញ​រកបាន​ក្នុង​១​ថ្ងៃ​ឈាន​ដល់​ជាង​១០​ម៉ឺន​រៀល ហើយ​គ្មាន​តថ្លៃ​ដូច​កង់​បី​ខ្មែរ​ទេ ព្រោះ​វា​មើលឃើញ​ទាំងអស់​គ្នា​មិន​អាច​កោរ​អ្នក​ជិះ​បាន​ទេ​។

ចំណែក​លោក សិទ្ធ ដែល​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​វិញ ហើយ​គាត់​បាន​មក​ស្នាក់​នៅ​ជួល​ផ្ទះ​គេ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ដែល​ប្រើ​កង់​បី​ខ្មែរ​ប្រចាំ​នៅ​ម្តុំ​ផ​ប់​ស្ទ្រី​ត​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា លោក​បាន​ប្រើ​កង់​បី​ខ្មែរ​នេះ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​មិន​ដែល​ពិបាក​ដូច​សព្វ​ថ្ងៃនេះ​ទេ ព្រោះ​កាលពីមុន​ធ្លាប់​រក​ចំណូល​ក្នុង​១​ថ្ងៃ​ពី​៥​ទៅ​៩​ម៉ឺន​រៀល​មិន​ដែល​មាន​នរណា​ម្នាក់​តថ្លៃ​ទេ ឥឡូវ​មហាត​ថ្លៃ ហើយ​រកតែ​៥​ម៉ឺន​រៀល​ចូល​ផ្ទះ​សឹង​មិន​បាន​ដូច​អូស​ប្ញ​ស្សី​ច្រាស់ចុង​អ​ញ្ចឹ​ង ព្រោះ​ទៅ​ដល់​កន្លែង​ណា​ឃើញ​សុទ្ធតែ​កង់​បី​ឥណ្ឌា​សឹង​ទាំងអស់ ។

លោក​បាន​រៀបរាប់​បន្ត​ថា សព្វ​ថ្ងៃនេះ​សូ​ម្បី​តែ​ភ្ញៀវ​បរទេស​ក៏​ចេះ​តថ្លៃ​ដែរ​កុំ​ថា តែ​ភ្ញៀវ​ខ្មែរ​យើង​មាន​អ្នកខ្លះ បាន​ចេញ​ទៅ​ដឹក​ភ្ញៀវ​អ្នកខ្លះ​នៅ​ដេក​លើ​ម៉ូតូ​ចាំ​ភ្ញៀវ​អផ្សុក​ក៏​នាំ​គ្នា​ចុច​ទូរស័ព្ទ​លេង​ក៏​មាន ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​រត់​នៅ​ក្នុង​ក្រុង​ភ្ញៀវ​ជិះ​ម្នាក់​ឬ​៤​នាក់​ទៅ​តាម​ទី​ជិត ឬ​ឆ្ងាយ ។ បើ​ចេញពី​ផ្សារ​ចាស់​ទៅ​បេនឡាន យើង​យក​១៥០០០​រៀល ប៉ុន្តែ​អ្នក​ជិះ​ឱ្យ​តែ​១​ម៉ឺន​រៀល​ក៏​ខ្ញុំ​ទៅ​ដែរ បើ​យើង​មិន​ទៅ​មាន​គេ​ទៅ​ដូច្នេះ​បាន​ន័យ​ថា ទីផ្សារ​នៅ​ក្នុង​ក្រុង​សៀមរាប​មានការ​ប្រកួតប្រជែង​គ្នា​ព្រោះ គ្មាន​កំណត់​ចែកវេន​គ្នា​ទេ ។

ប៉ុន្តែ​បើ​ភ្ញៀវ​ខ្មែរ​ជិះ​អង្គរ​យើង​ទា​៣០០០០​រៀល អ្នកខ្លះ​ឱ្យ​អ្នកខ្លះ​តថ្លៃ​បាន​ត្រឹមតែ​២០០០០​រៀល​។ ចំពោះ​ភ្ញៀវ​បរទេស​វិញ​យើង​អាច​ទា​បាន​ចាប់ពី​១០​ទៅ​១៥​ដុល្លារ​ព្រោះ​វា​មិនមែន​ជិះ​តែត្រឹម​អង្គរតូច​ទេ គឺ​ពួក​គាត់​ជិះ​ទៅ​ដល់​វង់​តូច​ទៀត ហើយ​យើង​នៅ​អង្គុយ​រង់ចាំ​នៅ​លើ​ឬ ម៉ូតូ​មិន​អាច​ទៅ​រក​ម៉ូយ​បាន​ទៀត​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា វត្តមាន​កង់​បី​ឥណ្ឌា​បាន​ចូល​វាយលុក​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជាង​៥០០​គ្រឿង ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​កង់​បី​ខ្មែរ​គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង​១​ពាន់​គ្រឿង​។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​រត់​កង់​បី​ខ្មែរ​បោះបង់​ចោល​កង់​បី​ចាស់​ដែល​ធ្លាប់​ប្រើប្រាស់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មួយ​ចំនួន​បាន​នាំ​គ្នា​មក​ទិញ​កង់​បី​ឥណ្ឌា​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដូច​ជា ប្រើ​ហ្គា​ស់ និង Pass App Tasi លឿន​ទាន់ចិត្ត និង​ជា​ការ​ពេញ​និយម​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន ។

ជុំវិញ​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​បាន​នាំ​គ្នា​និយាយ​ថា ជាមួយនឹង​ការ​សម្រុក​ទិញ​កង់​បី​ឥណ្ឌា​នា​ពេល​នេះ​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​បាន​បង្កើត​ទីផ្សារ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​ថ្ងៃ​ខាង​មុខ ។ ព្រោះថា កង់​បី​ឥណ្ឌា​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គួរ​ឱ្យ​កត់សម្គាល់​ដែល​ធ្វើ​ឱ្យ​ចំណូល​ពីរ​បរ​នេះ​ថមថយ​ជាង​ពេល​មុន​ជាង​ពាក់កណ្ដាល​ឯណោះ ។

ប្រជា​ពល​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​នាំ​គ្នា​រអ៊ូ​រថា បើ​កង់​បី​ឥណ្ឌា​នាំ​ចូល​មក​មិន​ឈប់​ឈរ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​ដល់​អ្នក​រត់​កង់​បី​ខ្មែរ រក​ចំណូល​ទទួលទាន​មិន​បាន​ផង​ថែម​ទាំង​ខ្ចី​លុយ​ពី​អង្គការ​មក​ទិញ​កង់​បី ដើម្បី​រត់​សង​គេ ប៉ុន្តែ​ឥឡូវ​បែរជា​ខកបំណង ហើយ​មួយ​ចំនួន​ដែល​គ្នា​បាន​ទិញ​កង់​បី​ឥណ្ឌា​វិញ​បារម្ភ​ពី​ទីផ្សារ​កង់​បី​ឥណ្ឌា​ទៅ​ថ្ងៃ​មុខ​អាច​ជួបនឹង​បញ្ហា​ទីផ្សារ​ដូច​កង់​បី​ខ្មែរ​ដែរ ឬ​យ៉ាងណា? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ