ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឡាន​ជួប​គ្រោះថ្នាក់​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ទម្លាយ​រឿង​តូចចិត្ត​មួយ​ចំនួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉ា​រ៉ា ប៊ុ​ណ្ណា ជា​តារាចម្រៀង​ផង សម្តែង​ផង ដែល​មានការ​ចេញ​ថត​សមរម្យ​ដែរ តាម​ផលិតកម្ម​ភាពយន្ត​ផ្សេង​ៗ ប៉ុន្តែ​គេ​ស្ទើរ​ស្មាន​មិន​ដល់​ពេល​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក ម៉ា​រ៉ា ប៊ុ​ណ្ណា ជា​តារាចម្រៀង​ផង សម្តែង​ផង ដែល​មានការ​ចេញ​ថត​សមរម្យ​ដែរ តាម​ផលិតកម្ម​ភាពយន្ត​ផ្សេង​ៗ ប៉ុន្តែ​គេ​ស្ទើរ​ស្មាន​មិន​ដល់​ពេល​ដឹង​ថា លោក​ជួប​បញ្ហា​ក្នុង​ចិត្ត​ដោយ​ជីវភាព​ខ្វះខាត​ប្រឈម​ខ្លាំង ដោយ​ទ្រាំ​ការ​ទប់ទល់​មិន​បាន ទើប​លោក​ទម្លាយ​ឲ្យ​គេ​ដឹង ដើម្បី​ឲ្យ​ធូរ​ក្នុង​ចិត្ត​។

តារាចម្រៀង​លោក ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​បង្ហាញ​អារម្មណ៍​តូចចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​រថយន្ត​ទី​កូ ដែល​លោក​អះអាង​ថា សន្សំ​លុយ​ទិញ​ផង ខ្ចី​គេ​បង្គ្រប់​ទិញ​ផង​ទាំង​លំបាក ប៉ុន្តែ​ក្រោយ​ពេល​រថយន្ត​នេះ​ខូច​ខ្ទេចខ្ទី ព្រោះតែ​បុព្វហេតុ​មួយ បែរជា​គ្មាន​អ្នក​ជួយ​គិតគូរ​ដល់​លោក​ទាល់តែ​សោះ​។ លោក​ថា រាល់ថ្ងៃ​ក្រោយ​ពី​អស់​រថយន្ត​ទី​កូ​ដែល​ជា​យាន​ប្រចាំ​ថ្ងៃ សូ​ម្បី​តែ​ម៉ូតូ​ក៏​គ្មាន​ជិះ​ដែរ ដោយ​ចង់ទៅ​ណា​មក​ណា​បាន​ត្រឹមតែ​ពឹង​មិត្តភក្តិ និង​ហៅ​តុ​កតុក​គិត​គីឡូ​។

លោក ម៉ា​រ៉ា ប៊ុ​ណ្ណា និយាយ​បន្ត​ថា រថយន្ត​ទី​កូ​ដែល​អ្នក​ណា​ក៏​បង្អាប់​ថា មិន​សម​នឹង​ជិះ​សម្រាប់​រូប​លោក​ជា​អ្នកសិល្បៈ​នោះ លោក​អាច​ទិញ​វា​បាន​ដោយ​ការ​លំបាក​យ៉ាង​ខ្លាំង ប៉ុន្តែ​ទើបតែ​ទិញ ទើបតែ​ជិះ និង​ទើបតែ​បាន​កាត់ត​ឱ្យ​ប្លែក ដើម្បី​ត្រៀម​ថត MV ផង ស្រាប់តែ​លោក​ក៏​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ពី​ខេត្ត ហើយ​មាន​បញ្ហា​រឿង​អត់ងងុយ​នឹង​កា​រហែ​បក្ស​ខ្លាំង​ពេក​។

លោក​ថា គ្រោះថ្នាក់​នៅ​ក្នុង​ពេល​នោះ បើ​លោក​ស្រវឹង​ដូច​គេ​ចោទ​មែន ប្រហែលជា​ស្លាប់​បាន​បាត់​ហើយ អ៊ីចឹង​ហើយ​ទើប​លោក​កាន់តែ​សម្ដែង​ការ​អន់ចិត្ត​នៅ​ពេល​រថយន្ត​ដែល​មាន​តម្លៃ​ថោក តែ​ថ្លៃ​សម្រាប់​លោក ត្រូវ​ខ្ទេច​មិន​ខុស​ពី​សល់​តែ​ខ្មោច​ឡាន ស្រាប់តែ​មិត្តភក្តិ និង​ក្រុមការងារ​ហែ​បក្ស​ដែល​លោក​ចុះ​ជួយ​មិន​បាន​ឈឺឆ្អាល សូ​ម្បី​តែ​ខ​ល​សួរសុខទុក្ខ​។

លោក​ថា មិន​ចង់បាន​អ្វី​ពី​គ្រោះថ្នាក់​នេះ​ទេ ប៉ុន្តែ​ហោច​ណាស់​ក៏​បានដឹង​ថា រូប​លោក​អត់ងងុយ ហើយ​ភ្លាត់​រេ​ចង្កូត​ជួប​គ្រោះថ្នាក់ ដែល​គួរតែ​ចែករំលែក​ការ​យកចិត្ត​ទុក្ខ​ដាក់​ឱ្យ​សម​នឹង​ការ​លះបង់​របស់​លោក​នៅ​ក្នុង​ពេល​នោះ​ផង​ដែរ​។

លោក​និយាយ​ទៀត​ថា «​ខ្ញុំ​រាល់ថ្ងៃ​មិន​លាក់​ទេ គឺ​អត់​រថយន្ត​ទី​កូ​នឹង​មួយ គឺ​អស់​ម្ម៉​ង ដោយ​សារ​តែ​ឡាន​ហ្នឹង​ខ្ញុំ​ទិញ​យក​មក​ទុក​ជិះ​ផង និង​ទុក​ថត MV ផង ប៉ុន្តែ​មិន​ទាន់​បាន​ថត​ផង ក៏​មាន​គ្រោះថ្នាក់​ក្រោយ​ពី​ត្រលប់​ពី​ហែ​បក្ស ដែល​ធ្វើ​ឱ្យ​លោក​បង្ខំចិត្ត​លក់​អេ​ត​ចាយ ខណៈ​ដែល​លុយ​ដែល​យក​មក​ទិញ​ក៏​ជំពាក់​គេ​មិន​ទាន់​សង​អស់​!»​។

លោក ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​អះអាង​ថា ស្ថានភាព​របស់​លោក​នៅ​ក្នុង​ពេល​នេះ បើ​គ្មាន​មិត្ត​ភក្តិ​ទៅ​ទទួល​ឱ្យទៅ​ណា គឺ​មាន​តែ​ហៅ PassApp ប៉ុណ្ណោះ ដោយ​លោក​បាន​តាំងចិត្ត​ទុក​ថា គ្រោះថ្នាក់​ដែល​បាន​កើតឡើង គឺ​ដោយសារ​តែ​លោក​សកម្ម​ខ្លាំង​ពេក​នៅ​ក្នុង​ពេល​នោះ ដោយ​សុខចិត្ត​ទៅ​ជួយ​ធ្វើ​យុទ្ធនាការ​ដល់​ខេត្ត​ឆ្ងាយ​ៗ ហើយ​មិន​បាន​សម្រាក​គ្រប់គ្រាន់​។

លោក​បញ្ជាក់​ថា ថ្ងៃ​រថយន្ត​មាន​គ្រោះថ្នាក់​នោះ បើ​លោក​ស្រវឹង​ដូច​ការ​ចោទប្រកាន់ គឺ​ប្រហែល​ជា​ស្លាប់​បាត់​ហើយ​។ លោក ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​ថ្លែង​ទាំង​តូចចិត្ត​ថា គឺជា​រឿង​លំបាក​យ៉ាង​ណាស់ ដែល​លោក​សឹងតែ​មិន​មាន​ទីផ្សារ​សិល្បៈ ហើយ​ត្រូវ​ខ្ទេច​រថយន្ត​ទាំងស្រុង ក្នុង​ពេល​លុយកាក់​ដែល​យក​មក​ទិញ​ក៏​មាន​ទាន់​សង​គេ​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ